​រាជរដ្ឋាភិបាល​សម្រេច​ដកសិទ្ធិ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន សុខ គង់​

​រាជធានី​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​បាន​សម្រេចយក​ការគ្រប់គ្រង​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ពី​ក្រុមហ៊ុន សុខ គង់ វិញ​ចាប់ពី​ឆ្នាំ​២០១៦ រួមទាំង​បុគ្គលិក និង​ចំណូល​ចំណាយ​។ នេះ​បើតាម​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ។​

​ប្រភព​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត សហគ្រាស​សាធារណៈ ដើម្បី​ធុរៈកិច្ច​គ្រប់គ្រង​រមណីយ​ដ្ឋា​ន​បេតិកភណ្ឌ​អង្គរវត្ត ដែលមាន​ក្រសួងទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អន្តរក្រសួង រៀបចំ​គណៈកម្មាធិការ​នេះ​៕

​រាជរដ្ឋាភិបាល​សម្រេច​ដកសិទ្ធិ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន សុខ គង់​