Neymar ​​វ៉ា​ដាច់ Ronaldinho ក្លាយ​ជា​កីឡាករ​ Barca ទី​៦ ស៊ុត​​ច្រើន​ជាង​គេ​នៅ​ UCL

Neymar ​​វ៉ា​ដាច់ Ronaldinho ក្លាយ​ជា​កីឡាករ​ Barca ទី​៦ ស៊ុត​​ច្រើន​ជាង​គេ​នៅ​ UCL

​Neymar ​បាន​ក្លាយ​ជា​កីឡាករ​ទី​៦ ក្នុង​ប្រវត្តិសាស្ត្រ​​​ក្រុម​ Barcelona ដែល​​អាច​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League បន្ទាប់​ពី​ស៊ុត​២​គ្រាប់​ទៀត លើ​​ក្រុម​ BATE Borisov កាល​ពី​យប់​ថ្ងៃ​ពុធ។

 

Neymar ​​វ៉ា​ដាច់ Ronaldinho ក្លាយ​ជា​កីឡាករ​ Barca ទី​៦ ស៊ុត​​ច្រើន​ជាង​គេ​នៅ​ UCL

 

​តារា​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល​ Neymar ​ស៊ុត​បាន​១៦​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​២៦​ប្រកួត​ នៅ​ UEFA Champions League។ ស្ថិតិ​នេះ មាន​ន័យ​ថា​កីឡាករ​វ័យ​២៣​ឆ្នាំ បាន​វ៉ា​ដាច់​​ Ronaldinho ដែល​ស៊ុត​បាន​១៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​៣៥​ប្រកួត​ ឲ្យ​ Barca។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ២​គ្រាប់​លើ​ក្រុម​មក​ពី​ប្រទេស​បេឡារូស​នេះ ក៏​ជួយ​ឲ្យ​រូប​គេ​លើ​ Pedro Rodríguez និង​ Hristo Stoichkov ដែល​ស៊ុត​បាន​១៥​​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​៦១​ប្រកួត និង​៣០​ប្រកួត​ផង​ដែរ។

 

គោល​ដៅ​បន្ទាប់​របស់​ Neymar គឺ​ចង់​បំបែក​កំណត់ត្រា​របស់​ Samuel Eto’o ដែល​កីឡាករ​ជម្រើស​ជាតិ​កាមេរ៉ូន​​រូប​នេះ ស្ថិត​ក្នុង​លេខ​៥​ក្នុង​បញ្ជី ដោយ​ស៊ុត​បាន​១៨​គ្រាប់។ ​ចំណែក​ឯ​លេខ​៤ គឺ​ Luis Enrique ​ដែល​ជា​អ្នកចាត់ការ​ក្រុម​ Barca បច្ចុប្បន្ន​ស៊ុត​បាន​២០​គ្រាប់ ខណៈ​ដែល​ Super Star, Lionel Messi គឺ​ឈរ​នៅ​លេខ​១ ស៊ុត​​បាន​៧៧​គ្រាប់។

 

Neymar ​​វ៉ា​ដាច់ Ronaldinho ក្លាយ​ជា​កីឡាករ​ Barca ទី​៦ ស៊ុត​​ច្រើន​ជាង​គេ​នៅ​ UCL

 

Neymar បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែន​ទែន អំឡុង​ពេល​ Messi របួស​នេះ ​ដោយ​​​៦​ប្រកួត​ចុង​ក្រោយ រូប​គេ​ស៊ុត​បាន​ដល់​ទៅ​៨​គ្រាប់ និង​ជួយ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ មាន​ពិន្ទុ​ស្មើ​ក្រុម​គូ​ប្រជែង​ Real Madrid ដែល​កំពុង​ឈរ​លើ​កំពូល​តារាង​ La Liga ផង​ដែរ៕

 

-ចុចអាន៖ តោះ!​ មើល Neymar ​ត្រែះ​ផ្លែ​ក្រូច ស្រោម​ជើង និង​ក្រដាស​អនាម័យ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona | goal