ដឹងទេ? គេហ​​ទំព័រ​​ដែល​​អ្នក​​បើក​​រាល់​​ថ្ងៃ ក្នុង​​ចំណោម 10 មាន 9 គេហ​​ទំព័រ​​ដែល​​អាច​​អោយ​​អ្នក​​ដទៃ ចូល​​លួច​​យក​​ពត៌​​មាន​​អ្នក​បាន

នៅនាពេលបច្ចុប្បន្ន មាន​គេហទំព័រ​ជា​ច្រើន សឹង​តែ​រាប់​មិន​អស់ បានចាប់​ផ្តើម​បើក​ជា​បន្ត​បន្ទាប់​ជា​ពិសេស គេហទំព័រ ដែល​ផ្ទុក និង ចាប់​យក​ពត៌មាន​អ្នក​ប្រើ​ប្រាស់ ហើយ​មិនសូវ​បានគិត​ពី​បញ្ហា​សុវត្ថិភាព​ប៉ុន្មានទេ។ តាមការស្រាវជ្រាវពី ផ្នែកសុន្តិសុខពត៌មានវិទ្យា បានអោយដឹងថា បើគិតជា 10 គេហទំព័រ មាន 9 គេហទំព័រទៅហើយ អាចអោយអ្នកដទៃទម្លាយពត៌មានអ្នកប្រើប្រាស់បានយ៉ាងងាយបំផុត ទោះបី​ពួកគេមិនមានជា Hacker ក្តី។

ដឹងទេ? គេហ​​ទំព័រ​​ដែល​​អ្នក​​បើក​​រាល់​​ថ្ងៃ ក្នុង​​ចំណោម 10 មាន 9 គេហ​​ទំព័រ​​ដែល​​អាច​​អោយ​​អ្នក​​ដទៃ ចូល​​លួច​​យក​​ពត៌​​មាន​​អ្នក​បាន

លោក Lim Libert ជាអ្នកស្រាវជ្រាវ​នៅសាកលវិទ្យាល័យ University Pennsylvania បានអោយប្រាប់​ថា គាត់ធ្លាប់ស្រាវជ្រាវគេហទំព័រមួយ និង ដែលមានកូដ អាចចូលទៅលួចយកទិន្នន័យលើគេហទំព័រ​ណា​មាន​កំហុសឆ្គង (Bug) Sql ហើយគាត់បានសាកល្បង ឃើញថាមានគេហទំព័រច្រើនមែនទែនដែលមាន បញ្ហានេះ។

ដឹងទេ? គេហ​​ទំព័រ​​ដែល​​អ្នក​​បើក​​រាល់​​ថ្ងៃ ក្នុង​​ចំណោម 10 មាន 9 គេហ​​ទំព័រ​​ដែល​​អាច​​អោយ​​អ្នក​​ដទៃ ចូល​​លួច​​យក​​ពត៌​​មាន​​អ្នក​បាន

ដូច្នេះគេអាចសនិដ្ឋានបានថា គេហទំព័រភាគច្រើន នាពេលបច្ចុប្បន្ន មិនសូវគិតគួរពីសុវត្ថិភាពរបស់ខ្លួន និង អ្នកប្រើប្រាស់ប៉ុន្មានទេ ដែលអាចអោយជនទីបីលួចចូលយកពត៌មាន ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បានយ៉ាងងាយ។ យ៉ាងណាមិញតាមការផ្តល់យោបល់ពី អ្នកស្រាវជ្រាវ និង ផ្នែកសន្តិសុខពត៌មានវិទ្យា ម្ចាស់គេហទំព័រទាំងអស់ មិនគួរក្តោបក្តាប់គេហទំព័រតែម្នាក់ឯងនោះទេ វាមិនមានសុវត្ថិភាពឡើយ គួរតែ​ជ្រើស​រើសសេវាកម្មផ្នែកសុវត្ថិភាព (Security) ដើម្បីបម្រើជូនគេហទំព័រអ្នក រួមទាំង Server ក៏អញ្ចឹងដែរ ទើបអាចធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់បានច្រើន។

  • ដោយ: Meng
  • 10:33 AM, 06 November
  • ប្រភព: The Next Web
  • Tag: ចំណេះដឹងទូទៅ
  • ដឹងទេ? គេហ​​ទំព័រ​​ដែល​​អ្នក​​បើក​​រាល់​​ថ្ងៃ ក្នុង​​ចំណោម 10 មាន 9 គេហ​​ទំព័រ​​ដែល​​អាច​​អោយ​​អ្នក​​ដទៃ ចូល​​លួច​​យក​​ពត៌​​មាន​​អ្នក​បាន已关闭评论
  • 812 views
  • Hide Sidebar
    A+