តើ Oppo R7 Lite មានតម្លៃប៉ុន្មាននៅក្នុងប្រទេសយើង ? ជាមួយនឹងលក្ខណៈសម្បត្តិអ្វីខ្លះ ? (Video)

តើ Oppo R7 Lite មានតម្លៃប៉ុន្មាននៅក្នុងប្រទេសយើង ? ជាមួយនឹងលក្ខណៈសម្បត្តិអ្វីខ្លះ ? (Video)

Oppo R7 Lite គឺជាស្មាតហ្វូនដ៏ទំនើបមួយ ដែលបានរចនារូបរាងយ៉ាងស្រស់ស្អាត ស្តើង មានកំរាស់ត្រឹមតែ 6.3 មីលីម៉ែតប៉ុណ្ណោះ គែមជុំវិញធ្វើពីលោហៈធាតុយ៉ាងរឹងមាំ ប្រើប្រាស់ស៊ីមពីរ មានរូបរាងធំល្មម ទំហំអេក្រង់ 5.0 អ៊ីង ប្រភេទ AMOLED capacitive ជាមួយនឹងរីសូលូសិន 720 x 1280 pixels ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ម៉ត់ល្អ ហើយរស់រវើក ។ R7 Lite បានបំពាក់មកនូវកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយនឹង LED Flash ធំមួយគ្រាប់ជាជំនួយក្នុងការថតពេលយប់ ធ្វើអោយវាថតរូបភាព វីដេអូ បានយ៉ាងល្អ ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខវិញ មានទំហំ 8 មេកាភិចសែល អាចអោយយើងថតរូប Selfie បានយ៉ាងច្បាស់ល្អមិនចាញ់កាមេរ៉ាក្រោយប៉ុន្មានទេ ។ ស្មាតហ្វូននេះមានមេម៉ូរីម៉ាស៊ីនទំហំ 16 ជីកាបៃ សំរាប់ផ្ទុកឯកសារ ហើយអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ 128 ជីកាបៃទៀត វាប្រើស៊ីភីយូប្រភេទ Quad-core 1.5 GHz Cortex-A53 និង quad-core 1.0 GHz Cortex-A53 រីឯរ៉េមវិញមានទំហំ 2 ជីកាបៃ ដែលអោយការដោនឡូតហ្គេម កម្មវិធីផ្សេងៗ បានយ៉ាងលឿន ថែមទាំងអាចលែងហ្គេមដែលមានក្រាភិចធំ និងបើកកម្មវិធីនានាបានយ៉ាងរលូនផងដែរ ។ R7 Lite នេះមានពីរព៌ណដ៏ស្រស់ស្អាតគឺ ព៌ណមាស និងព៌ណប្រាក់ ហើយចំពោះតម្លៃរបស់ស្មាតហ្វូននេះវិញនៅក្នុងប្រទេសយើងគឺប្រហែល 339 $
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Oppo R7 Lite ដែលមានដូចខាងក្រោម៖

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches (720 x 1280 pixels)
  • បន្ទះឈីប : Qualcomm MSM8939 Snapdragon 615
  • CPU : Quad-core 1.5 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 13 MP (4128 x 3096 pixels), Schneider-Kreuznach optics, phase detection autofocus, LED flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Non-removable Li-Po 2320 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Golden, Silver

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តើ Oppo R7 Lite មានតម្លៃប៉ុន្មាននៅក្នុងប្រទេសយើង ? ជាមួយនឹងលក្ខណៈសម្បត្តិអ្វីខ្លះ ? (Video)
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តើ Oppo R7 Lite មានតម្លៃប៉ុន្មាននៅក្នុងប្រទេសយើង ? ជាមួយនឹងលក្ខណៈសម្បត្តិអ្វីខ្លះ ? (Video)

ចុះថ្ងៃទី 06 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 11:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

តើ Oppo R7 Lite មានតម្លៃប៉ុន្មាននៅក្នុងប្រទេសយើង ? ជាមួយនឹងលក្ខណៈសម្បត្តិអ្វីខ្លះ ? (Video)
តើ Oppo R7 Lite មានតម្លៃប៉ុន្មាននៅក្នុងប្រទេសយើង ? ជាមួយនឹងលក្ខណៈសម្បត្តិអ្វីខ្លះ ? (Video)