Dortmund, Napoli និង Spurs សុទ្ធតែ ធ្វើបានល្អដូចគ្នានៅ Europa League យប់មិញ (Video Inside)

ក្រុងប៊ែឡាំង៖ ក្រុមខ្លាំងទាំង៣ប្រចាំប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស មានដូចជា Borussia Dortmund, Napoli និង Tottenham Hotspur សុទ្ធតែរកបាន៣ពិន្ទុ តាមរយៈបំបាក់គូប្រកួតរៀងៗខ្លួនយប់មិញនេះនៅពានរង្វាន់លំដាប់ទី ២អឺរ៉ុប UEFA Europa League រដូវកាលឆ្នាំ២០១៥-២០១៦ ។

៣ពិន្ទុបន្ថែមយប់មិញនេះបានធ្វើឲ្យក្រុម Dortmund របស់អាល្លឹម៉ង់ កក់កៅអីមួយឡើងទៅវគ្គ១៦ចុងក្រោយដោយស្វ័យប្រវត្តិហើយ ដោយមាន១០ពិន្ទុឈរនៅកំពូលតារាងពូល C បណ្តោះអាសន្ន ក្រោយឆ្លងកាត់៤ប្រកួតមិនដែលចាញ់ ក្រៅពីឈ្នះ៣ និងស្មើ ទោះនៅសល់២ប្រកួតទៀតក៏ដោយ ។

Dortmund បង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាទីបំផុតទាំងក្នុង Europa League និង Bundesliga ដោយទើប តែចាញ់១ប្រកួតនៅឡើយទេ ក្នុងផ្ទះរបស់ក្រុមជើងឯក Bayern Munich និងច្រើនតែលត់គូប្រកួតជានិច្ចទាំងក្នុង និង ក្រៅទឹកដី ។ ៤គ្រាប់ដែល Dortmund បំបាក់ក្រុមភ្ញៀវ Qabala ៤-០ យប់មិញនេះ គឺរកបានដោយកីឡាករ Marco Reus នៅនាទីទី២៨ និងមិត្តរួមក្រុម Pierre-Emerick Aubamey នៅនាទី៤៥ ដើម្បីនាំមុខ ២-០ ក្នុងវគ្គទី១ មុនពេល បន្តរកបាន២គ្រាប់ទៀតនៅនាទី៦៧ និង ៧០ ដោយកីឡាករ Sergeri Zenjov ចូលទីខ្លួនឯង និង Henrik Mkhitaryan ។

ងាកទៅមើលពូល D ឯណោះវិញក្រុមខ្លាំងរបស់អ៊ីតាលី Napoli បានស៊ីក្រុមភ្ញៀវ FC Midtjylland មិនប្រណីជើងរហូត ដល់ ៥-០ ដាច់ ជាមួយនឹងការឈ្នះកៅអីមួយឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិផងដែរ គ្រាដែលកីឡាករ Moussa Dembele ស៊ុតគ្រាប់ជ័យជំនះឲ្យក្រុម Tottenham Hotspur ដើម្បីយក៣ពិន្ទុ ឡើងទៅឈរនៅពូលតារាងពូល J បណ្តោះអាសន្ននៅនាទីទី៨៨ចុងម៉ោង ឈ្នះក្រុមភ្ញៀវ Anderlecht ២-១ ជាមួយ Monaco របស់បារាំង លេងបានស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Qarabag ៕

Dortmund, Napoli និង Spurs សុទ្ធតែ ធ្វើបានល្អដូចគ្នានៅ Europa League យប់មិញ (Video Inside)

Dortmund, Napoli និង Spurs សុទ្ធតែ ធ្វើបានល្អដូចគ្នានៅ Europa League យប់មិញ (Video Inside)