អត្តពលិកកីឡាប៉េតង់ វ័យក្មេងធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថៃ

បាងកក៖ ក្រុមអត្តពលិកកីឡាប៉េតង់វ័យក្មេងអាយុក្រោម ១៧ឆ្នាំ ជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយលោក សូម៉ៃ សុខគា បានវិលត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីកីឡាករទាំងនេះ បានប្រកួតចាញ់ឡាវ នៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ នៃព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ជើងឯកពិភពលោក ឆ្នាំ២០១៥ “Pétanque World Championships 2015” នៅប្រទេសថៃ នាពេលថ្មីៗនេះ ។

លោក សូម៉ៃ សុខគា ប្រតិភូ និងជាអគ្គរងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា ក្រុមអត្តពលិកកីឡា ប៉េតង់ជម្រើសជាតិកម្ពុជា វ័យក្មេងរួមមាន៖ មួង ទិត្យម៉ាណែត, ទីវ រដ្ឋា, ផង់ ហាស់ សិទ្ធិទេវរាជ និងកីឡាការិនី១រូបគឺ ស្រ៊ាង សុរ៉ាឃីម បានត្រឡប់មកវិញហើយ ក្រោយពីពួកគេបានប្រកួតចាញ់ទាំង២វិញ្ញសា គឺការប្រកួតវាយយកពិន្ទុ និង ការប្រកួតជាក្រុម៣នាក់ ទល់នឹង៣នាក់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

លោកបានបន្តថា ការប្រកួតនេះមានភាពតានតឹងនៅលើទីលានយ៉ាងខ្លាំង ជាមួយគូប្រកួតបានធ្វើឲ្យក្រុមកីឡាករកម្ពុជា វាយខុស១ប៊ូល ទាំង២វិញ្ញាសាវាយយកពិន្ទុ និងការប្រកួតជាក្រុម ៣នាក់ ប្រសិនបើវាយត្រូវពួកគេនឹងទទួលបាន មេដាយសំរិទ្ធ ក្នុងដៃទៅហើយ គួរឲ្យស្តាយ ។

សូមបញ្ជាក់ដែរថា ក្នុងយុទ្ធនាការប្រកួតនេះដែរ គឺកម្ពុជាប្រកួតដណ្តើមយកមេដាយបន្ថែមទៀត នៅលើឆាកអន្តរជាតិ និងការពារតំណែងជើងឯកមេដាយមាស ដែលកីឡាការិនីប៉េតង់កម្ពុជា អ្នកស្រី កែ ឡេង បានឈ្នះនៅប្រទេសបារាំង កាលពីចុងឆ្នាំ២០១៣ កន្លងមកផងដែរ ៕

អត្តពលិកកីឡាប៉េតង់ វ័យក្មេងធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថៃ

អត្តពលិកកីឡាប៉េតង់ វ័យក្មេងធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថៃ

អត្តពលិកកីឡាប៉េតង់ វ័យក្មេងធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថៃ