[ព័ត៌មាន] Apple ស្នើសុំ ប៉ាតង់កម្មសិទ្ធិបញ្ញា ប្រើ ប៊ូតុងស្កែនក្រយៅដៃ បង្កើតមុខងារ ប្រកាសអាសន្ន

[ព័ត៌មាន] Apple ស្នើសុំ ប៉ាតង់កម្មសិទ្ធិបញ្ញា ប្រើ ប៊ូតុងស្កែនក្រយៅដៃ បង្កើតមុខងារ ប្រកាសអាសន្ន
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ ត្រូវបានគេរកឃើញថា បានស្នើសុំ កម្មសិទ្ធបញ្ញាមួយ ដែលអាច ប្រើ ប៊ូតុងស្កែនក្រយៅ Touch ID បង្កើត មុខងារប្រកាសអាសន្ន ឬហៅថា “Panic Mode” នៅលើ iPhone។ ជាមួយនឹង មុខងារថ្មីនេះ អ្នកប្រើប្រាស់ អាចកំណត់ម្រាមដៃណាមួយ ហើយយកវា ទៅប៉ះនឹង ប៊ូតុង Touch ID ដើម្បីដាក់មុខងារ “Panic Mode” នេះ អោយដំណើរការ និងកំណត់ម្រាមដៃផ្សេងទៀត ដើម្បីបិទវា។

នៅក្នុងមុខងារប្រកាសអាសន្ននេះ ទិន្នន័យរបស់អ្នក ប្រើប្រាស់ នឹងមិនអាចបើកមើលបាននោះទេ ហើយ អ្នកប្រើប្រាស់ ក៏អាច កំណត់អោយវា ដំណើរការ មុខងារផ្សេងៗ នៅលើឧបករណ៍ ដូចជា បញ្ចេញសម្លេងរោទ៍, បើកថតរូប ឬវីដេអូ ដោយស្វ័យប្រវត្តិ, លួចថតសម្លេង, បញ្ជូន ព័ត៌មានទីតាំងភូមិសាស្ត្រ ទៅកាន់ ឧបករណ៍ដទៃ ឬ ហៅចេញទៅកាន់ លេខសង្គ្រោះបន្ទាន់ និងប៉ូលីស ជាដើម។ មុខងារនេះ មានប្រយោជន៍ណាស់ ពិសេស នៅពេល អ្នកជួបនឹង បញ្ហាដែលត្រូវការជំនួយ ជាបន្ទាន់ ដូចជា នៅពេលចោរប្លន់ ឬ នៅពេល ជួបគ្រោះថ្នាក់ ដោយចៃដន្យ។[ព័ត៌មាន] Apple ស្នើសុំ ប៉ាតង់កម្មសិទ្ធិបញ្ញា ប្រើ ប៊ូតុងស្កែនក្រយៅដៃ បង្កើតមុខងារ ប្រកាសអាសន្នប៉ាតង់នេះ មានឈ្មោះថា “FINGERPRINT ACTIVATION OF A PANIC MODE OF OPERATION FOR A MOBILE DEVICE” ហើយ បានស្នើសុំ តាំងពី ថ្ងៃទី 5 ខែ ឧសភា ឆ្នាំ 2014 មកម៉្លេះ៕
ប្រភព: BusinessInsider» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)