[ព័ត៌មាន] Apple កម៉្មង់ បន្ទៈឈីប គ្រប់គ្រង អេក្រង់ Touch Screen ពី Synaptics

[ព័ត៌មាន] Apple កម៉្មង់ បន្ទៈឈីប គ្រប់គ្រង អេក្រង់ Touch Screen ពី Synaptics
ក្រុមហ៊ុន Apple បានដាក់ការកម៉្មង់ ឈីបសំរាប់គ្រប់គ្រង់ អេក្រង់ Touch Screen របស់ iPhone 7 ពីក្រុមហ៊ុនខាងក្រៅ Synaptics ហើយ ដែលនេះ បញ្ជាក់ថា គំរោងធ្វើបន្ទៈឈីបនេះ ដោយខ្លួនឯង មិនទាន់រួចរាល់ស្រេចបាច់ នោះទេ… នេះបើតាម ប្រភពពី DigiTimes។

គួររំលឹកថា ពីមុន Apple ទិញឈីបនេះ ពីក្រុមហ៊ុន Renesas SP Drivers (RSP) ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះ ត្រូវបាន ទិញយកដោយ Synaptics ដែលជា អ្នកផ្គត់ផ្គង់ ឈីបប្រភេទនេះ ដល់ក្រុមហ៊ុនស្មាតហ្វូន ដទៃទៀត ដូចជា Samsung ជាដើម។ បើតាមដំណឹង បានអោយដឹងថា ក្រុមហ៊ុន Apple បានទាក់ទងជួល បុគ្គលិក Renesas ចាស់ៗ អោយមកធ្វើការ អោយខ្លួន ហើយគេជឿថា ក្រុមហ៊ុនេះ កំពុងសម្ងំ ផលិតបន្ទៈឈីប គ្រប់គ្រងអេក្រង់ Touch Screen នេះ ដោយខ្លួនឯង ដើម្បី ការពារ ការពឹងពាក់ខ្លាំងពេក ទៅលើ អ្នកផ្គត់ផ្គង់ខាងក្រៅ។ ប៉ុន្តែ មើលទៅ ប្រហែលជា Apple ប្រញាប់បញ្ចេញ iPhone 7 ហើយ ទើបមិនរង់ចាំ ឈីបផ្ទាល់ខ្លួន ហើយងាកទៅកម៉្មង់ពី Synaptics វិញ៕
ប្រភព: DigiTimes» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)