ទិញ​ឡាន Ferrari តម្លៃ​១​,៥លាន​ដុល្លារ​ ជិះ​ចេញ​ពី​កន្លែង​លក់​ បុក​​រះ​ឡាន​គេ​ខ្ទេច​​

ទិញ​ឡាន Ferrari តម្លៃ​១​,៥លាន​ដុល្លារ​ ជិះ​ចេញ​ពី​កន្លែង​លក់​ បុក​​រះ​ឡាន​គេ​ខ្ទេច​​

រថយន្ត​ម៉ូដែល ​LaFerrari តម្លៃ​១,៥​លាន​ដុល្លារ​មួយ​គ្រឿង ដែល​មាន​តែ​៤៩៩​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ពិភព​លោក ​​​​បាន​បុក​រះ​ខ្ទេច​ឡាន​ជា​ច្រើន​ដែល​​ចត​នៅ​ចំណត​សាធារណៈ​ក្នុង​ទី​ក្រុង ​Budapest ប្រទេស​ហុងគ្រី​។

 

ហេតុការណ៍​ខាង​លើ​បាន​​កើត​​​​ឡើង​ក្រោយ​ពេល​ដែល​​​​ម្ចាស់​ឡាន ​LaFerrari ពណ៌​ក្រហម​ ​​ទើប​តែ​​បាន​ទិញ​ពី​ឈ្មួញ​កណ្ដាល​ថ្មី​ៗ។ បន្ទាប់​ពី​​យក​មក​បើក​តាម​ដង​ផ្លូវ​ ម្ចាស់​ឡាន​កម្លាំង​​៩៥០​សេះ បាន​បាត់​បង់​ម្ចាស់​ការ​រួច​ច្រឡំ​ជាន់​ហ្គ៊ែរ​ល្បឿន​បង្ក​ឲ្យ​បុក​រះ​​ទៅ​លើ​ឡាន​ជា​ច្រើន​ដែល​ចត​តាម​​ផ្លូវ​ និង​ខ្ទេច​ទាំង​​ឡាន​ខ្លួន​ឯង​ និង​ឡាន​អ្នក​ផ្សេង។

 

ពុំ​មាន​​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​ខាង​លើ​នោះ​ទេ​ ប៉ុន្តែ​អ្នក​បើក​បរ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​​នឹង​ត្រូវ​ប្រឈម​មុខ​សង​លុយ​​ម្ចាស់​​ឡាន​​ផ្សេង​ៗ​ដែល​ឡាន​ត្រូវ​បាន​ខូច​ខាត​។

 

ទិញ​ឡាន Ferrari តម្លៃ​១​,៥លាន​ដុល្លារ​ ជិះ​ចេញ​ពី​កន្លែង​លក់​ បុក​​រះ​ឡាន​គេ​ខ្ទេច​​
 

ឡាន​ម៉ូដែល LaFerraris បច្ចុប្បន្ន​គឺ​មាន​ផលិត​តែ​៤៩៩​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ពិភព​លោក ហើយ​តម្លៃ​របស់​វា​គឺ​មិន​ក្រោម​១​លាន​ដុល្លារ​អាមេរិក​​នោះ​ទេ៕​

 

ទិញ​ឡាន Ferrari តម្លៃ​១​,៥លាន​ដុល្លារ​ ជិះ​ចេញ​ពី​កន្លែង​លក់​ បុក​​រះ​ឡាន​គេ​ខ្ទេច​​
 

ចុចអាន៖ កូន​សេដ្ឋី​​ស្វីស​ចង់​​បាន​ឡាន​​​ថ្មី​ ដុត Ferrari មួយ​​ចោល​​

 

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​