ស្រីស្អាត​ក្លាហាន​ជាង​១០០នាក់ ហាត់​យូហ្គា​លើ​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់

នារី​មួយ​ក្រុម ស្លៀក​ខោស អាវ​លឿង​ដូចគ្នា​ជាង ១០០នាក់​ បាន​ប្រមូល​ផ្ដុំ​ហាត់​យូហ្កា លើ​ស្ពាន​កញ្ចក់ឆ្លង​ជ្រោះ​កម្ពស់​ ១៨០ម៉ែត្រ គួរ​ឲ្យ​ខ្លាច នៅ​ឧទ្យាន​ជាតិ​ Shiniuzhai ខេត្ត​ហ៊ូណាន ភាគ​កណ្ដាល​ប្រទេស​ចិន។

ស្រីស្អាត​ក្លាហាន​ជាង​១០០នាក់ ហាត់​យូហ្គា​លើ​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់

ស្ពាន​អាកាស​កញ្ចក់​នេះ​ទើប​ត្រូវ​បាន​គេ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា​កន្លងទៅ​ ដែល​មាន​កម្រាស់ ២៤មីលីម៉ែត្រ គឺក្រាស់​ជាង​កញ្ចក់​ធម្មតា ២៥ដង និង​ប្រវែង ៣០០ម៉ែត្រ។ ពេល​បើក​ដំណើរ​ការ​ដំបូង​ៗ មាន​មនុស្ស​តិច​តួច​ណាស់​ហ៊ាន​ដើរ​ឆ្លង និង​ដើរ​លើ​ទាំង​ញ័រ​ភ័យ ប៉ុន្តែ​ឥឡូវ​ក្រុម​នារី​នេះ បាន​នាំ​គ្នា​ហាត់​​ពត់​បត់​បែន​ខ្លួន​​ដោយ​មិន​មាន​ភិតភ័យ​ទៅវិញ។

ចំពោះ​គោល​បំណង​នៃ​ការ​ហាត់​រួមគ្នា​នេះ គឺ​ដើម្បី​លើក​ស្ទួយ​គំនិត​​រស់​នៅ​របស់​មនុស្សជាមួយ​ធម្មជាតិ ដែល​មិន​អាច​ខ្វះ​បាន។ ជាទូទៅ​ការ​ហាត់​យូហ្កា ​គឺ​ជា​ការ​តាំង​សម្មាធិ ការ​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់ និង​អារម្មណ៍​ធូរស្បើយ។

​​​​​​​ពីមុន ​ទី​​នេះ​ជា​ស្ពាន​ឆ្លង​​ឈើ​ តែ​ត្រូវ​បាន​ជំនួស​ជា​កញ្ចក់​ក្នុង​ឆ្នាំ២០១៥ ក្រោយ​ចាប់​ផ្ដើម​សាងសង់​ឆ្នាំ​២០១៤។ ទោះ​វា​ជា​​ស្ពាន​គួរ​ឲ្យ​ព្រឺព្រួច តែ​អ្នក​ទេសចរ​នៅ​តែ​ចង់​ទៅ​ទស្សនា​ជានិច្ច៕

ស្រីស្អាត​ក្លាហាន​ជាង​១០០នាក់ ហាត់​យូហ្គា​លើ​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់

ស្រីស្អាត​ក្លាហាន​ជាង​១០០នាក់ ហាត់​យូហ្គា​លើ​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់

ស្រីស្អាត​ក្លាហាន​ជាង​១០០នាក់ ហាត់​យូហ្គា​លើ​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់

ស្រីស្អាត​ក្លាហាន​ជាង​១០០នាក់ ហាត់​យូហ្គា​លើ​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់

ស្រីស្អាត​ក្លាហាន​ជាង​១០០នាក់ ហាត់​យូហ្គា​លើ​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់

ស្រីស្អាត​ក្លាហាន​ជាង​១០០នាក់ ហាត់​យូហ្គា​លើ​ស្ពាន​កញ្ចក់​ដ៏​ខ្ពស់

ចុចអាន៖ ស្ពាន​កញ្ចក់​ប្រទេស​ចិន​ជា​ស្ពាន​ដែល​គួរ​ឲ្យ​ខ្លាច​ជាង​គេ​មែន?

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail