សមត្ថកិច្ច បង្រ្កាបវង់អាប៉ោង ២កន្លែង ស្រុកផ្សេងគ្នា ឃាត់ខ្លួនបាន ១២នាក់ យកមកអប់រំ

បាត់ដំបង៖ សមត្ថកិច្ចនគរបាលបង្ការ បង្រ្កាបស្នងការនគរបាលខេត្ត បានចុះបង្រ្កាបវង់អាប៉ោង២កន្លែង ស្រុកផ្សេងគ្នា កាលពីវេលាម៉ោង១៧ល្ងាច នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងវេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ដោយឃាត់ខ្លួនអ្នកញៀនល្បែងបាន ១២នាក់ និងវត្ថុតាងនាំយកមកអប់រំ ធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ។

លោក ម៉េង លៀង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ដើម្បីអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព នៅក្នុងខេត្ត និងដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្ត ការិយាល័យជំនាញ បាននាំកម្លាំងចុះបង្រ្កាបទីតាំង ល្បែងស៊ីសង(អាប៉ោង)២កន្លែងមាន៖ ទី១ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល កម្លាំងយើងបានឃាត់ខ្លួន អ្នកញៀនល្បែងបានចំនួន៥នាក់ និងវត្ថុតាងមួយចំនួន និងទី២ កាលពីវេលាម៉ោង១៧និង០០នាទី ល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក កម្លាំងយើងបានឃាត់ខ្លួនអ្នកញៀនល្បែង បានចំនួន៧នាក់ និងរឹបអូសវត្ថុតាងបានមួយចំនួន នាំយកមកការិយាល័យជំនាញ នៃស្នងការខេត្តដើម្បីសាកសួរ។

បន្ទាប់ពីបានបញ្ជូនខ្លួន ក្រុមអ្នកញៀនល្បែងអាប៉ោងទាំង២កន្លែង ចំនួន១២នាក់ មកដល់ស្នងការខេត្តហើយ លោកស្នងការបានបញ្ជា ឲ្យធ្វើការអប់រំ ធ្វើកិច្ចសន្យា និងមានអ្នកធានាបញ្ឈប់ មិនឲ្យលេងល្បែងបន្តទៀត។ ក្រោយពីធ្វើការអប់រំហើយ សមត្ថកិច្ចបានធ្វើការដោះលែង ឲ្យត្រឡប់ទៅផ្ទះរៀងៗវិញ៕