​បុរស​ពីរ​នាក់​ហោះ​ប្រដេញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ​​នៅ​ទីក្រុង​ Dubai


​បុរស​ពីរ​នាក់​ហោះ​ប្រដេញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ​​នៅ​ទីក្រុង​ Dubai

បុរស​ពីរ​រូប​ដែល​មាន​ឈ្មោះ​ Jetman Yves Rossy និង ​Vince Reffet ​បាន​ត្រឡប់​មក​សាជា​ថ្មី​ដោយ​បាន​រួម​ដៃ​គ្នា​ថត​នូវ​វីដេអូ​ហោះ​ប្រដេញ​យន្តហោះ​ដឹង​អ្នក​ដំណើរ​ដ៏​ធំ​មួយ​គ្រឿង។

 

 

យន្តហោះ​ដែល​ពួក​គេ​បាន​ហោះ​ប្រដេញ​នោះ​គឺ​ជា​ Emirates A380 វា​គឺ​ជា​យន្តហោះ​ទំហំ​យក្ស​មួយ​ដោយ​សារ​មាន​ទំហំ​ធំ​ជាង​យន្តហោះ​ដឹក​អ្នក​ដំណើរ​ Boeing 747 ទៅ​ទៀត។ ​កន្លង​មក​គេ​ធ្លាប់​បាន​ឃើញ​បុរស​ពីរ​រូប​នេះ​ប្រើ​ប្រាស់​ឧបករណ៍​របស់​ខ្លួន​ ដើម្បី​ហោះ​ប្រដេញ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B17 ​នៅ​ពី​លើ​ជ្រោះ​ Grand Canyon រួច​ម្ដង​មក​ហើយ។ តែ​​ម្ដង​​នេះ​ពួក​គេ​បាន​បង្ហាញ​សកម្មភាព​ដ៏​អស្ចារ្យ​​ខ្លួន​នៅ​លើ​អាកាស​​កម្ពស់​ជាង​១២០០​ម៉ែត្រ​ ក្នុង​ទីក្រុង​ Dubai វិញ​ម្ដង។​​​​

 

​បុរស​ពីរ​នាក់​ហោះ​ប្រដេញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ​​នៅ​ទីក្រុង​ Dubai

 

ជា​ការ​ពិត​​វីដេអូ​ខាង​លើ​គឺ​ជា​វីដេអូ​ពាណិជ្ជកម្ម​មួយ​របស់​​ក្រុមហ៊ុន​អាកាសចរ​ Emirates នៃ​ទីក្រុង​ Dubai ​តែ​មិន​មែន​មាន​ន័យ​ថា​វា​​ជា​ការ​ក្លែង​បន្លំ​ភ្នែក​អ្នក​ទស្សនា​ពី​សមត្ថភាព​ហោះហើរ​របស់​បុរស​ទាំង​ពីរ​រូប​នោះ​ឡើយ៕

 

ខាង​ក្រោម​គឺ​ជា​វីដេអូ​ Behind The Scene ​ដែល​អាច​បញ្ជាក់​ថា​វីដេអូ​នេះ​ថត​ដោយ​​ប្រើ​ប្រាស់​សមត្ថភាព​ពិតៗ៖​​

 

 

​​​​
ចុច​អាន៖ ម៉ូតូ​ Kawasaki ស៊េរី​០១៥​ ប្រណាំង​ជា​មួយ​​កំពូល​ឡាន​តម្លៃ​២,៤​លាន​ដុល្លារ​ នរណា​ឈ្នះ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​​​​​​​

នាំមកជូនដោយ

​បុរស​ពីរ​នាក់​ហោះ​ប្រដេញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ​​នៅ​ទីក្រុង​ Dubai