Sok and Sao និង Lara Croft ហ្គេម​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ មួយ​ណា​ល្អ​លេង​ជាង?

Sok and Sao និង Lara Croft ហ្គេម​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ មួយ​ណា​ល្អ​លេង​ជាង?

កន្លង​មក​មាន​ហ្គេម​មួយចំនួន​ បាន​​ផលិត​ឡើង​ដោយ​​មាន​ការ​រចនា​ឆ្លុះ​បញ្ចាំង​ពី​ប្រទេស​ខ្មែរ តែ​ក្នុង​នោះ​មាន​​ហ្គេម​ពីរ​ដែលលេចធ្លោ​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺ Sok and Sao’s Adventure និង Lara Croft: Relic Run។​

 

Sok and Sao’s Adventure ជា​ហ្គេម​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មួយ​​ក្រុម​ឈ្មោះ DirexPlay។ ហ្គេម​នេះ​មាន​តួអង្គ​ពីរ​ឈ្មោះ “សុក្រ” ​និង​ “សៅ” ហើយ​ពួកគេ​មាន​បេសកកម្ម​មួយ​គឺ​ត្រូវ​កម្ទេច​ពពួក​សត្វ​មូស​ខ្លា ដែល​ជា​មូលហេតុ​បង្ក​ជំងឺ​គ្រុន​ឈាម ពី​តំបន់​អង្គរ​ប្រទេស​កម្ពុជា​រហូត​ដល់​ព្រៃ​អាម៉ាហ្សូន​នៅ​ប្រេស៊ីល។

 

Sok and Sao និង Lara Croft ហ្គេម​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ មួយ​ណា​ល្អ​លេង​ជាង?
Sok and Sao’s Adventure អាច​ដោនឡូត​បាន​ទាំង​នៅ​លើ App Store, Play Store និង Windows Phone Store

 

 

ចំណែក​ឯ​ហ្គេម​មួយ​ទៀត​ឈ្មោះ Lara Croft: Relin Run ជា​ស្នាដៃ​​​របស់​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម​ល្បី​ឈ្មោះ​របស់​ជប៉ុន SQUARE ENIX Ltd។ ត្បិត​តែ​ហ្គេម​នេះ​ជា​ហ្គេម​បរទេស តែ​វា​បាន​បង្ហាញ​ពី​អត្តសញ្ញា​ខ្មែរ​គឺ​ត្រង់​បេសកកម្ម​របស់ Lara ក្នុង​លោត​ផ្លោះ និង​បាញ់​បិសាច​នៅ​តំបន់​អង្គរ ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ។

 

Sok and Sao និង Lara Croft ហ្គេម​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ មួយ​ណា​ល្អ​លេង​ជាង?

 

ហ្គេម​នេះ (Lara Croft) ​ស្រដៀង​គ្នា​ទៅ​នឹង​ហ្គេម Temple Run ដែរ តែ​វា​មាន​ឧបសគ្គ​ច្រើន​និង​ពិបាក​លេង​ជាង។ ប្រិយមិត្ត​អាច​ដោនឡូត Lara Croft បាន​ទាំង​នៅ​លើ App Store, Play Store និង Windows Phone Store

 

 

អាន៖ តោះ! រៀន​លេង​ហ្គេម “ដែក​ឆក់”

 

អត្ថបទ៖ ប៉ែត ផាន់និត

នាំមកជូនដោយ

Sok and Sao និង Lara Croft ហ្គេម​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ មួយ​ណា​ល្អ​លេង​ជាង?