4K display និង 4K video ខុសគ្នា​យ៉ាងម៉េច?

4K display និង 4K video ខុសគ្នា​យ៉ាងម៉េច?

ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ​សព្វ​ថ្ងៃ ចាប់​ផ្ដើម​ឃើញ​គាំទ្រ​ដង់ស៊ីតេ​ភិចហ្សែល​កម្រិត​ខ្ពស់​រហូត​ដល់ 4K UHD ជា​បណ្ដើរៗ​ហើយ ជាក់​ស្ដែង​នៅ​លើ​ទូរទស្សន៍​របស់ Samsung, LG និង device របស់ Panasonic ប្រភេទ 4K Tablet ជា​ដើម។ 4K សំដៅ​លើ​ពីរ​ចំណុច​គឺ​អេក្រង់ 4K និង​វីដេអូ 4K ដែល​ទាំង​ពីរ​នេះ​ជា​គូ​នឹង​គ្នា​ដើម្បី​អាច​ដំណើរការ​ទាំង soft និង hardware បាន​រលូន។

 

4K display និង 4K video ខុសគ្នា​យ៉ាងម៉េច?

 

បច្ចេកវិទ្យា 4K ត្រូវ​បាន​បង្កើត​ដើម្បី​បង្កើន​កម្រិត resolution ឱ្យ​កាន់​តែ​ខ្ពស់ កាន់​តែ​ច្បាស់​ត្រជាក់​ភ្នែក។ និយាយ​អំពី​អេក្រង់ 4K គឺ​សំដៅ​លើ resolution ផ្ដេក​ដែល​មាន ៤០០០ភិចហ្សែល។ ចំណែក​វីដេអូ 4K ក៏​មិន​ខុស​គ្នា​ដែរ គឺ​និយាយ​ពី​កម្រិត​ច្បាស់ ដែល​ទាំង​ពីរ​ផ្គួប​គ្នា​ទើប​អាច​ដំណើរការ​ប្រសិទ្ធភាព។ Resolution របស់ 4K ទើប​ចាប់​អភិវឌ្ឍ​ពី​ឆ្នាំ២០១៣ ដែល​ជា​ទូទៅ​អាច​មាន 4096 x2160px ចំណែក 4K UHD អាច​មាន​រហូត​ដល់ 5120 x2160px ឯណោះ។

 

4K display និង 4K video ខុសគ្នា​យ៉ាងម៉េច?

 

ជំនាន់ resolution វីដេអូ​ចាប់​ចេញ​ពី​ កម្រិត​ទាប​មាន​ដូច​ជា 480p, 720p និង 1080p ហើយ​ក្រោយ​មក​ទើប​ចេញ​ដល់​ស៊េរី K ដែល​មាន​ចាប់​ពី 2K, 4K និង​ចេញ​ដល់ 4K Ultra HD (UHD) សព្វ​ថ្ងៃ។ រោង​បញ្ចាំង​កុន​នា​ពេល​បច្ចុប្បន្ន​ភាគ​ច្រើន​ប្រើ​កម្រិត​វីដេអូ 4K ទើប​ឃើញ​មាន​រូបភាព​ភ្លឺច្បាស់​ត្រជាក់​ភ្នែក​និង​ដំណើរការ​យ៉ាង​រលូន​ឥត​ អាក់។ ទោះ​ជា​យ៉ាង​ណា នៅ​មាន​ចំណុច​គួរ​យក​ចិត្ត​ទុកដាក់​មួយ​ទៀត​នៅ​ត្រង់​ប្រភព​បង្កើត​វីដេអូ​ កម្រិត resolution យ៉ាង​ខ្ពស់​បែប​នេះ គឺ​ស្ថិត​នៅ​លើ​កាមេរ៉ា​តែ​ម្ដង គឺ​ត្រូវ​មាន​សមត្ថភាព​ថត​វីដេអូ​ក្នុង​កម្រិត 4K ដែរ​ទើប​បាន​ជាក់​ស្ដែង​កាមេរ៉ា​ឌីជីថល 4K របស់ Sony ម៉ូដែល Sony F65 តម្លៃ​រហូត​ដល់ ១២ម៉ឺន​ដុល្លារ​អាមេរិក។

 

ដោយ​ឡែក​គេ ​ឃើញ smart device មិន​ថា​ទូរសព្ទ Tablet ឬ​កុំព្យូទ័រ​ទេ ភាគ​ច្រើន​គាំទ្រ​ត្រឹម resolution (1080p) ប៉ុណ្ណោះ។ ចំណែក​ប្រភេទ 2K អាច​មាន 2048 x1080px៕

 

បន្ត​អាន៖ រថយន្ត​ធុន​ល្មម​​មួយ​ទឹក​ មាន​លុយ​​ត្រឹម​ជាង​​ ​១​ ម៉ឺន​ដុល្លារ ​អាច​ទិញ​បាន​

 បន្ត​អាន៖ ហាង​លក់​ម៉ូតូ​ទម្លាយ​ពី​ការ​ចេញ​លក់​សង់​ស៊េរី​ថ្មី ០១៦

 

ដោយ​៖ ឈុន ហួរ

នាំមកជូនដោយ

4K display និង 4K video ខុសគ្នា​យ៉ាងម៉េច?