Xperia Z5 Compact ​ទូរស័ព្ទ​​​តូច​ច្រឡឹង​ដែល​មាន​​សមត្ថភាព​​មិន​ធម្មតា​​មក​ដល់​កម្ពុជាហើយ

Xperia Z5 Compact ​ទូរស័ព្ទ​​​តូច​ច្រឡឹង​ដែល​មាន​​សមត្ថភាព​​មិន​ធម្មតា​​មក​ដល់​កម្ពុជាហើយ

Sony បាន​ប្រកាស​ស៊េរី​ទូរស័ព្ទ​​ Xperia Z5​ ដែល​មាន​បី​ប្រភេទ​ខុសៗ​គ្នា​ស្រប​ទៅ​តាម​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់។ នៅ​ក្នុង​​ចំណោម​នោះ​គេ​ឃើញ​មាន​ទូរស័ព្ទ​ Xperia Z5 Compact ​​ខុស​ប្លែក​ពី​​គេ​ គឺ​វា​មាន​ទំហំ​តូច​ងាយ​ស្រួល​កាន់​ក្នុង​ដៃ។

 

Xperia Z5 Compact ​ទូរស័ព្ទ​​​តូច​ច្រឡឹង​ដែល​មាន​​សមត្ថភាព​​មិន​ធម្មតា​​មក​ដល់​កម្ពុជាហើយ

 

ត្បិត​ថា​ Z5 Compact មាន​ទំហំ​តូច​ក៏​ពិត​មែន​ប៉ុន្តែ​សមត្ថភាព​របស់​វា​មិន​ចាញ់​ស៊េរី​ Z5 ដទៃ​ទៀត​ឡើយ​ ជា​ពិសេស​គឺ​កាមេរ៉ា​តែ​ម្ដង។ ក្រុមហ៊ុន​ Sony បាន​ប្រើ​ប្រាស់ ​Sensor IMX300 ដូច​គ្នា​​នឹង​​ស៊េរី​ Z5 ដទៃ​ទៀត​​ លើ​កាមេរ៉ា​​ទំហំ​២៣​MP របស់​ Z5 Compact នេះ។ Z5 Compact អាច​ផ្ដិត​យក​រូបភាព​និង​វីដេអូ​បាន​ច្បាស់​​និង​មុត​ល្អ​ ដោយ​សារ​តែ​​មុខងារ​ Auto-Focus ដែល​មាន​ល្បឿន​លឿន​ត្រឹម​តែ​​០,០៣​វិនាទី។

 

Xperia Z5 Compact ​ទូរស័ព្ទ​​​តូច​ច្រឡឹង​ដែល​មាន​​សមត្ថភាព​​មិន​ធម្មតា​​មក​ដល់​កម្ពុជាហើយ

 

​​ក្រៅ​ពី​កាមេរ៉ា​កំពូល​នេះ​ហើយ​ Z5 Compact ក៏​មាន​បំពាក់​នូវ​ Processor របស់​ Qualcomm Snapdragon 810 ដែល​មាន​ល្បឿន​លឿន​រួម​ទាំង​មាន​ RAM ទំហំ​​២GB​ និង​មាន​រន្ធ​​​ SD Card ដើម្បី​បន្ថែម​អង្គ​ចងចាំ​ដល់​២០០GB។ ចំពោះ​អេក្រង់​របស់​វា​មាន​ទំហំ​៤,៦​អ៊ីញ​កម្រិត​ HD ​បង្ហាញ​រូបភាព​បាន​ដូច​​ធម្មជាតិ​ និង​មាន​ទម្ងន់​សរុប​​ត្រឹម​តែ​១៣៨​ក្រាម​ប៉ុណ្ណោះ។ កាមេរ៉ា​ខាង​មុខ​ទំហំ​៥MP ជួយ​ឲ្យ​ការ​ថត​រូប​ Selfie កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​​។ ជា​មួយ​ថ្ម​ទំហំ​២៧០០​mAh អាច​ឲ្យ​ទូរស័ព្ទ​នេះ​ប្រើ​ប្រាស់​បាន​រយៈ​ពេល​២​ថ្ងៃ​ ព្រម​ទាំង​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​នៅ​ផ្នែក​ខាង​ស្ដាំ​ទូរស័ព្ទ​អាច​ធ្វើ​ការ​ដោះ​សោ​បាន​យ៉ាង​លឿន។ ទូរស័ព្ទ​នេះ​ក៏​អាច​​ធន់​នឹង​ទឹក​ ​រួម​ទាំង​ធូលី​ដី​ក្នុង​កម្រិត​​ស្តង់ដារ​ IP 65/68។

 

Xperia Z5 Compact ​ទូរស័ព្ទ​​​តូច​ច្រឡឹង​ដែល​មាន​​សមត្ថភាព​​មិន​ធម្មតា​​មក​ដល់​កម្ពុជាហើយ

 

​​​គួរ​បញ្ជាក់​ថា ​ទូរស័ព្ទ​ Z5 Compact​ ដ៏​តូច​ច្រឡឹង​នេះ​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ហើយ​ ដោយ​លោក​អ្នក​អាច​រក​ជាវ​បាន​នៅ​តាម​ហាង​លក់​ទូរស័ព្ទ​សុខ​លី​, ​ហាក់​សែ​, Nojima និង​ហាង​នីកា​លក់​ទូរស័ព្ទ​ដៃ​ទំនើប៕​

 

 

​​​​
ចុច​អាន៖ Xperia Z5 Premium ទូរស័ព្ទ​អេក្រង់​កម្រិត​4K ដំបូង​គេនឹង​មក​ដល់​​កម្ពុជាឆាប់ៗនេះ​ហើយ

 

 

ដោយ៖ ហៃ​ សុខ​ហេង
ប្រភព​រូបភាព៖ បរទេស
​​​​​​​

នាំមកជូនដោយ

Xperia Z5 Compact ​ទូរស័ព្ទ​​​តូច​ច្រឡឹង​ដែល​មាន​​សមត្ថភាព​​មិន​ធម្មតា​​មក​ដល់​កម្ពុជាហើយ