សាម​សុង​ជាប់​​លេខ​ 7 ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ពិភព​លោក ឆ្នាំ2015


សាម​សុង​ជាប់​​លេខ​ 7 ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ពិភព​លោក ឆ្នាំ2015

ជាមួយ​គុណ​តម្លៃ​ម៉ាក​យីហោ (Brand Value) ដែល​មាន​រហូត​ 45.297 ពាន់​លាន​ដុល្លារ សាម​សុង​ជាប់​ចំណាត់​ថ្នាក់​លេខ7 នៅ​ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្បីៗ​ទាំង 10 នៃ Interbrand នៅ​ឆ្នាំ2015។ សាម​សុង​ស្ថិត​ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្បីៗ​ទាំង10ដូច​នេះ​អស់​រយៈ​ពេល​4​ឆ្នាំបន្ត​បន្ទាប់​គ្នា​ចាប់​តាំង​ពី​ឆ្នាំ2012មក។

 

កក្តា​សំខាន់​ដែល​ធ្វើ​ឱ្យ​សាម​សុង​ទទួល​ជោគ​ជ័យ​ដូច​នេះ គឺ​ដោយ​សារ​តែ​ការ​ព្យាយាម​ផ្តល់​ជូន​ដល់អតិថិជន​នូវ​សេវា​កម្ម​ និង​ផលិត​ផល​ដែល​មាន​ភាព​ច្នៃ​ប្រឌិត ក៏​ដូច​ជា​ភាព​នាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​ស្មាត​ហ្វូន ទូរទស្សន៍ និង semiconductor ព្រម​ទាំង​យុទ្ធសាស្រ្ត​ទី​ផ្សារ​ល្អៗ​ផង​ដែរ។

សាម​សុង​ជាប់​​លេខ​ 7 ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ពិភព​លោក ឆ្នាំ2015

ចំណែក​ឯ​ភាព​នាំ​មុខ​គេ​ក្នុង​ទីផ្សារ​ទូរសព្ទ​ គឺ​ដោយ​សារ​តែ​សាម​សុង​តែង​តែ​ផ្តល់​នូវ​ស្មានហ្វូន​ទំនើបៗ​ជា​បន្ត​បន្ទាប់​ ដូច​ជា Galaxy S និង Note ក៏​ដូច​ជា​ការ​បង្កើត​នូវ​នាឡិកា Gear S2 និង​ស៊េរី Gear VR ព្រម​ទាំង​សេវា​កម្ម​សាមសុង Pay ដែល​ដាក់​ឱ្យ​ប្រើ​នៅ​តាម​ប្រទេស​មួយ​ចំនួន។

 

សាម​សុង​ជាប់​​លេខ​ 7 ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ពិភព​លោក ឆ្នាំ2015
នៅ​ក្នុង​ចំណោម​ផលិត​ផល​សំខាន់ៗ​ដែល​មាន​ដូច​ជា៖ ទូរទស្សន៍ និង memory semiconductors សាម​សុង​អាច​រក្សា​នូវ​ឧត្តម​ភាព​នៅ​ក្នុង​ទីផ្សារ​ដោយ​សារ​តែ​ភាព​នាំ​មុខ​គេ​ផ្នែក​បច្ចេក​ទេស និង អ្នក​ជំនាញ។ លើស​ពី​នេះ​ទៀត សាម​សុង​តែង​តែ​បន្ត​បង្កើត​ឲ្យ​មាន​ផលិត​ផល​ថ្មីៗ និង​បរិក្ខារ​ដែល​មាន​គុណ​ភាព​ខ្ពស់​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​អតិថិ​ជន។ សាម​សុង​ក៏​ជា​ក្រុមហ៊ុន​ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ទី​ផ្សារ​អេឡិច​ត្រូនិច​ផង​ដែរ។
សាម​សុង​ជាប់​​លេខ​ 7 ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ពិភព​លោក ឆ្នាំ2015
មួយ​វិញ​ទៀត​សាម​សុង​បាន​ប្រឹង​ប្រែង​ធ្វើ​យុទ្ធសាស្រ្ត​ទីផ្សារ​ជា​ច្រើន​ ដើម្បី​ទទួល​បាន​ភាព​នាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​អ៊ីនធឺណែត (Internet of Things) ជាមួយ​នឹង​ផលិត​ផល​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ដូច​ជា Samsung SmartThingsHub និង SleepSense ជា​ដើម។
ស្រប​ពេល​ជាមួយ​គ្នា សាម​សុង​ក៏​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក ដែល​ជួយឱ្យ​អតិថិជន​ មិន​ត្រឹម​តែ​ប្រើ​នូវ​បច្ចេក​វិទ្យា​ទំនើប​ដើម្បី​សម្រេច​នូវ​សុបិន ប៉ុន្តែ​គឺ​ប្រើ​នូវ​បច្ចេវិទ្យា​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្លែក​គេ​មួយ​នៅ​ក្នុង​សង្គម។

 

ការ​វិវដ្ត​នៃ​គុណ​តម្លៃ​យីហោ​សាម​សុង

សាម​សុង​ជាប់​​លេខ​ 7 ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ពិភព​លោក ឆ្នាំ2015 ​​(ឯកតា៖ ១០០ លាន ដុល្លារ)

 

ប្រភព: http://global.samsungtomorrow.com/samsung-ranks-7th-in-interbrands-best-global-brands-2015/

 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី​កន្លែង​។ តាមរយៈ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កានតែ​ប្រសើរ​ឡើង​នូវ​ពិភពទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​​​ ។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com ៕

នាំមកជូនដោយ

សាម​សុង​ជាប់​​លេខ​ 7 ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ពិភព​លោក ឆ្នាំ2015