ពល​រដ្ឋ​នៅ​បាត់​ដំ​បង​ជាង ២០០​នាក់​ត​វ៉ា​ឲ្យ​អា​ជ្ញា​ធរ​ខេត្ត​ដោះ​ស្រាយ​រឿង​កាប់​ព្រៃ​សហគម​ន៍

បាត់ដំបង៖ ប្រជា​ពល​រដ្ឋ​ប្រ​មាណ​ជាង ២០០​នាក់ តំ​ណាង ២៥០​គ្រួ​សារ នៅ​ស្រុក​រុក្ខ​គិ​រី ខេត្ត​បាត់​ដំ​បង កាល​ពី​ ថ្ងៃ​ទី ៥ ខែ វិច្ឆិកា នាំ​គ្នា​តវ៉ា​នៅ​រង្វង់​មូល​ព្រាប​ស ផ្លូវ​ជា​តិ​លេខ ៥ ក្រុង​បាត់​ដំ​បង​ ដើ​ម្បី​ឲ្យ​អា​ជ្ញា​ធរ​ខេត្ត​ដោះ​ស្រា​យ​បញ្ឈប់​ឲ្យ​មន្ត្រី​មាន​អំ​ណាច​មួយ​ចំ​នួន​នៅ​ស្រុក​រុក្ខ​គិ​រី ទន្ទ្រា​ន​ដី​ព្រៃ​សហ​គម​ន៍​ធ្វើ​ជា​កម្ម​សិ​ទ្ធិ​បន្ត​ទៀត​។ ប្រជា​ពល​រដ្ឋ​ស្នើ​ឲ្យ​អា​ជ្ញា​ធរ​ខេត្ត​បាត់​ដំ​បង បែង​ចែក​ដី​សហ​គមន៍​មួយ​ចំ​នួន​នៅ​ជូន​ពួក​គាត់​ ដើ​ម្បី​យក​ទៅ​ដាំ​ដុះ​បង្ក​ដោះ​ស្រាយ​ជីវ​ភាព​គ្រួ​សារ​ប្រ​ចាំ​ថ្ងៃ ។ ក្រុម​​អ្នក​ត​វ៉ា​មក​ពី​ស្រុក​រុក្ខ​គិ​រី នោះ​​ខ្លះ​ធ្វើ​ដំ​ណើរ​ដោយ​រថ​យន្ត​យី​ឌុប​ចំ​ណុះ​ជាង ២០​តោន ខ្លះ​ដោយ​ឡាន​តូច​ចំ​ណុះ ៦​នាក់ និ​ង​មួយ​ចំ​នួន​ទៀត​ធ្វើ​ដំ​ណើរ​ដោយ​ម៉ូ​តូ​។ ប្រ​ជា​ពល​រដ្ឋ​មាន​គោល​បំ​ណង​ទៅ​ត​វ៉ា​រក​ដំ​ណោះ​ស្រាយ​នៅ​មុខ​សា​លា​ខេត្ត​បាត់​ដំ​បង​ ប៉ុ​ន្តែ​ត្រូ​វ​បាន​សម​ត្ថ​កិ​ច្ច​រា​រាំ​ង​ ហើយ​ប្រ​មូល​ផ្ដុំ​គ្នា​ត​វ៉ា​នៅ​រង្វ​ង់​មូល​ព្រា​ប​ស ដែល​មាន​ចម្ងា​យ​ជាង២​គី​ឡូ​ម៉ែ​​​​​​​​​​ត្រ​ពី​សា​លា​ខេត្ត​បាត់​ដំ​បង​វិញ។តំ​ណាង​ប្រ​ជា​ពល​រដ្ឋ​ម្នាក់ រស់​នៅ​ឃុំ​ស្តុក​ប្រ​វឹក ស្រុក​រុក្ខ​គិ​រី ថ្លែង​ខណៈ​ត​វ៉ា​នៅ​ចិ​ញ្ចើម​ថ្នល់​រង្វង់​ព្រាប​ស​ថា​ មូល​ហេ​តុ​ដែល​ពួក​គេ​ត​វ៉ា​នេះ​ដោយ​សា​រមន្ត្រី​ប៉ូ​លិស​ទា​ហាន និ​ង​ក្រុម​ប្រឹ​ក្សាស្រុក​រុក្ខ​គិ​រី ​មួយ​ចំនួន​បាន​កាប់​រុក​រាន​ដី​ព្រៃ​សហ​គម​ន៍​ព្រៃ​ត្រ​ឡាច ស្រុក​រុក្ខ​គិ​រី ដែល​មាន​ផ្ទៃ​ដី​ប្រ​មាណ ៣​ពាន់​ហិក​តារ​ជា​បន្ត​បន្ទា​ប់​ ពុំ​មា​ន​សម​ត្ថ​កិច្ច​ណា​ទ​ប់​ស្កាត់​នោះ​ទេ ។ អ្នក​ភូមិ​អះ​អាង​ថា​ដោយ​គ្មាន​ការ​ទប់​ស្កា​ត់​បែប​នេះ ទើប​ថ្មី​ៗ​នេះ​ ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​មួយ​ចំ​នួន​បាន​នាំ​គ្នា​ទៅ​កាប់​ឆ្កា​រព្រៃ​សហ​គម​ន៍​នោះ ដើ​ម្បី​យក​ដី​ដាំ​ដុះ​ដោះ​ស្រា​យ​ជីវ​ភាព​គ្រួ​សារ​ប្រ​ចាំ​ថ្ងៃ ។ ប៉ុ​ន្តែ​ត្រូវ​បាន​សម​ត្ថ​កិ​ច្ច​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុ​ក​រុក្ខ​គិ​រី ចាប់​ពួក​គាត់​មិន​ឲ្យ​កាប់​ព្រៃ​សហ​គម​ន៍​នោះ​ទេ​។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ករ​ង​សា​លា​ខេត្ត​បាត់​ដំ​បង​ ដែល​បាន​ចេញ​ទៅ​សម្រប​សម្រួល​ប្រ​ជា​ពល​រដ្ឋ​នៅ​ទីក​ន្លែង​ត​វ៉ា​នោះ​លោក ឆែម ម៉ា​ទី​ណា​ល់ […]

  • ពល​រដ្ឋ​នៅ​បាត់​ដំ​បង​ជាង ២០០​នាក់​ត​វ៉ា​ឲ្យ​អា​ជ្ញា​ធរ​ខេត្ត​ដោះ​ស្រាយ​រឿង​កាប់​ព្រៃ​សហគម​ន៍已关闭评论
  • 485 views
  • Hide Sidebar
    A+
Publish on:2015/11/06  Category:ក្នុងស្រុក