ប្រកួតវាយសីដណ្ដើមពានរង្វាន់អភិបាលខេត្តកោះកុង

ភ្នំពេញ:     ​ភ្នំពេញ​:​នេះជា​លើកដំបូង​ហើយ​ដែល​លោក​អភិបាលខេត្ត​ក​ញ​កុង​បង្កើត​ឲ្យ​ មានការ​ប្រក​យ​ត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​រប​ស់​ខ្លួន ។​

​    ​ជាមួយនឹង​ការបង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​សហព័ន្ធ​កីឡា​វាយ​សី​ រំពឹងទុក​ថា​វា​នឹង​ក្លាយជា​ការប្រកួត​ប្រចាំឆ្នាំ​របស់​ខេត្ត​ដែនសមុទ្រ​ មួយ​នេះ ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ជាម សុភា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​មានប្រសាសន៍ថា​នេះ​ មិនមែន​ជាការ​ប្រកួត​ក្នុង​ទ្រង់ទ្រាយ​តូច​នោះទេ​តែ​ជាការ​ប្រកួត​ដែលមាន​ច​ រឹក​ជា​អន្តរជាតិ​ព្រោះ​មានការ​ចូលរួម​ពី​សំណាក់​ប្រ​ទេស​ថៃ និង វៀតណាម ។​

​     ​ការប្រកួត​ដែល​នឹងធ្វើ​ពីថ្ងៃ​ទី​៧ ដល់ ៨​វិច្ឆិកា​នេះ​វា​ជា​ឱកាស​ឲ្យ​អតីត​កីឡា​វាយ​សី​ដេ​ល​ចូលនិវត្តន៍​ខ្លះ​បាន ​មក​ប្រកួត​ហើយ​បាន​ជជែក​គ្នា​ដើម្បី​រំលឹក​ឡើងវិញ​នូ​អនុស្សាវរីយ៍​ពីមុនៗ​ មក ។​ក្រុមហ៊ុន FI KIMI គឺជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​នេះ ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​លី កុសល​ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​បាន​ស្ម័គ្រចិត្ត​បញ្ជូន​ អ្នកបច្ចេកទេស​របស់​សហព័ន្ធ​ទៅ​ចូលរួម​រៀបចំ​ការប្រកួត​នេះ ។​សហព័ន្ធ​ជា​អ្នកគ្រប់គ្រង​ដោយផ្ទាល់​លើ​បច្ចេកទេស​នៃ​ការប្រកួត​នេះ ។​

​     ​បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​លោក​ជាម សុភា​នោះ​ថា​ការប្រកួត​នេះ​មាន ២ វិញ្ញាសា​គឺ​វិញ្ញាសា​ប្រកួត​ជា​ក្រុម​ចម្រុះ និង វិញ្ញាសា​ប្រកួត​ឯកត្តជន​បុរស​ដែលមាន​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើង ។​