​បុរស​ម្នាក់​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន ដោយសារ​មាន​ជំងឺ​ប្រចាំកាយ

ព្រៃវែង: បុរស​ម្នាក់​បានសម្រេច​ចិត្ត ធ្វើអត្តឃាត ចងក​សម្លាប់​ខ្លួនឯង និង​បង្គោល​តារាង​បាល់ទះ ខាងលិច​សាលាឆាន់​វត្ត​ល្វេ ដោយសារ​តែមាន​ជំងឺ​ប្រចាំ​
​កាយ​មើល​មិនជា​។ ហេតុការណ៍​ប្រទះឃើញ និង​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅវេលា​ម៉ោងជាង ៦ ល្ងាច ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​វត្ត​សិរី​ពោធិ​ព្រឹក​ហៅ វត្ត​ល្វេ ស្ថិតក្នុង​ឃុំ​ល្វេ ស្រុក​ស៊ីធ​កណ្តាល ខេត្តព្រៃវែង​។​

​លោក​វរសេនីយ៍ ឡុង ប៊ុនធឿន អធិការនគរបាល ស្រុក​ស៊ីធរ​កណ្តាល បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត​ឈ្មោះ អី​ម នៅ ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ រស់នៅ​ភូមិ ព្រែក​សណ្តែក ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល​។​

​លោក​អធិការនគរបាល ស្រុក​ស៊ីធរ​កណ្តាល បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ លោក​បាន​ដឹកនាំ​កម្លាំង ទៅដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​សាកសព ហើយ​ឆ្លងតាម​ការពិនិត្យ សមត្ថ​មិ​ច្ចនគ​របាល​ជំនាញ បាន​សន្និដ្ឋានថា បុរស​ឈ្មោះ អី​ម នៅ ពិតជា​បាន​ចងក សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ដោយ​​មិន​ជាប់​ពាក់ព័ន្ធ ករណី​ផ្សេង​ឡើយ ហើយ​បានប្រគល់​សព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ មូលហេតុ​ដោយសារ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំ​​កាយ មើល​មិនជា​៕V​