​នគរបាល​ស័​ក្កិ​២​ម្នាក់ វាយ​ទាត់​ធាក់​ស្ត្រី​ពោះធំ ឲ្យ​របួសធ្ងន់ រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​

ភ្នំពេញ​: មន្ត្រីនគរបាល​ស័​ក្កិ​២ នៅ​នាយកដ្ឋាន​ការពារ និង​ជា​អ្នកបើករថយន្ត អោយ​មន្ត្រី​មានអំណាច​ម្នាក់ បាន​ដក​កាំភ្លើងខ្លី ម៉ាក K54 ភ្ជង់ និង​ចាប់​បោក ទាត់​ធាក់​ស្ត្រី​ពោះធំ ៧ ខែ​ម្នាក់ បណ្តាល​ធ្លាក់ឈាម ហើយ​ត្រូវ​ដឹក​ទៅ សង្គ្រោះបន្ទាន់ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។​

​ហេតុការណ៍​ដ៏​អាក្រក់ របស់​មន្ត្រីនគរបាល​រូបនេះ បានកើត​ឡើង នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​បើតាម​ស្ត្រី​ម្នាក់ ឈ្មោះ ឈុន សារុន អាយុ​៣៦​ឆ្មាំ ជា​អ្នក​ដែល​បានឃើញ​រឿងរ៉ាវ និង​ទង្វើ​ដ៏​អាក្រក់​របស់ មន្ត្រីនគរបាល ដែល​ប្រើ​អំពើហិង្សា ទៅលើ​ស្ត្រី​ពោះធំ​
​បាន​និយាយថា មុន​កើតមាន​រឿងនេះ​ឡើង បុរស​ដែលជា​ជនបង្ក​រូបនោះ បាន​ទៅ​រុះរើ​ខ្សែភ្លើង ដែល​ត​នៅផ្ទះ​ស្ត្រី​រងគ្រោះ មិនដឹង​ជាមាន​រឿង​អី ស្រាប់តែ​មានការ​ប្រកែក​គ្នា បានកើត​ឡើង រវាង​ស្ត្រី​រងគ្រោះ និង​ជនបង្ក​។ ស្រាប់តែ​មកដល់ គាត់​បានឃើញ​ជនបង្ក ជា​មន្ត្រីនគរបាល ចាប់​ស្រី​ពោះធំ ៧ ខែ​នោះ បោក​ផ្ទប់​ទៅនឹង​ម៉ូតូ ហើយ​ទាត់​ធាក់ ១ ជើង ចំ​កណ្តាល​ពោះ បណ្តាល​ឲ្យ​ស្ត្រី​ពោះធំ​នោះ ដួល និង​មាន​ហូរឈាម មក​ផងដែរ ។ ភ្លាមៗ​នោះ ក្នុងពេល​កើតហេតុ ប្រពន្ធ​ជនបង្ក បាន​ចូលមក​ដែរ​។

​ឃើញ​ដូច្នេះ​បងប្អូន​ជនបង្ក បានចេញ​មកជួយ​ឃាត់ តែ​ត្រូវបាន​ជនបង្ក ដក​កាំភ្លើងខ្លី ពី​ចង្កេះ​ភ្ជង់​ទាំង​អ្នក​មកជួយ​ទៀត​។ អ្នក​មកជួយ បាន​ប្រតាយប្រតប់​ជាមួយ ជនបង្ក​វិញ ក៏​ចាប់ និង​ឃាត់​ជនបង្ក​បាន​។ បន្ទាប់ពី​ឃាត់​ជនបង្ក​បាន​ហើយ ខាង​សាច់ញាតិ​វិញ បាន​ប្រញាប់ប្រញាល់ ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​ស្ត្រី​រងគ្រោះ ទៅកាន់​មន្ទីរ​ពេទ្យរុស្ស៊ី ភ្លាមៗ​ផងដែរ​។​

​ស្ត្រី​ដែល​បានឃើញ​ហេតុការណ៍ បាន​ប្រាប់ថា ជនបង្ក​ឈ្មោះ ចាន់ សារិន អាយុ​៤២​ឆ្នាំ មុខរបរ​ជា​មន្ត្រីប៉ូលិស ពាក់​ស័ក្ក​២ និង​រស់នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ រីឯ​ស្ត្រី​រងគ្រោះ ឈ្មោះ មិត្ត សុភ​ណ្ឌ អាយុ​៤២​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ កើតហេតុ ជាមួយ​ជនបង្ក​ដែរ​៕V​

​នគរបាល​ស័​ក្កិ​២​ម្នាក់ វាយ​ទាត់​ធាក់​ស្ត្រី​ពោះធំ ឲ្យ​របួសធ្ងន់ រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​

​នគរបាល​ស័​ក្កិ​២​ម្នាក់ វាយ​ទាត់​ធាក់​ស្ត្រី​ពោះធំ ឲ្យ​របួសធ្ងន់ រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​