រថយន្តបុក​ម៉ូតូ​លោកយាយ​ម្នាក់​ស្លាប់​តា​រងរបួស​ធ្ងន់ នៅ​ស្រុក​ជើងព្រៃ​

កំពង់ចាម: ហេតុការណ៍​គ្រោះថ្នាក់​ដ៍​រន្ធត់​មួយ​បានកើត​ឡើង កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាមបង្កឡើង​ដោយ​រថយន្តបុក​ជាមួយនឹង​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យលោកយាយ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​និង​លោកតា​ម្នា​ក់រង​​របួសធ្ងន់​ហូរឈាម​ពេញ​ផ្ទៃមុខ​។​

​តាម​សាក្សី​បាន​និយាយថា​មុនពេល​កើតហេតុ បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា វេ​វគ្មាន​ស្លាក​លេខ បាន​បើក​ឌុប​គ្នា​២​នាក់​តា​យាយ លុះ​មកដល់​ចំណុច​​ខាងលើ ស្រាប់​តែមាន​រថយន្ត​១​គ្រឿង ម៉ាក តូ​យូ​តា កាមរី​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-7858 បើក​ក្នុងល្បឿន​លឿន បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​លោក​​យាយ​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង និង​តា​បាន​រងរបួស​ធ្ងន់ ហូរឈាម​ពេញ​ផ្ទៃមុខ​។​

​ក្រោយពី​កើតហេតុ​កម្លាំង សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​វាស់វែង និង​យកមធ្យោបាយ​ទាំងអស់​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ជើងព្រៃ​​ដើម្បី​ឲ្យ​ភាគី​ខាង​រថយន្ត ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​នីតិវិធី​។ រីឯ​សាកសព​លោកយាយត្រូវបាន​ក្រុមគ្រួសារ កូនចៅ​មក​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕R

រថយន្តបុក​ម៉ូតូ​លោកយាយ​ម្នាក់​ស្លាប់​តា​រងរបួស​ធ្ងន់ នៅ​ស្រុក​ជើងព្រៃ​

រថយន្តបុក​ម៉ូតូ​លោកយាយ​ម្នាក់​ស្លាប់​តា​រងរបួស​ធ្ងន់ នៅ​ស្រុក​ជើងព្រៃ​