ខ្សែប្រយុទ្ធ Benzema របស់ Real រងចោទលើករណីវីដូអូស៊ិក

ខ្សែ​ប្រយុទ្ធ Karim Benzema របស់​ក្លិប Real Madrid ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ករណី​​រំ​លោភ​បំ​ពាន​មួយ​​ទាក់​ទិន​​រូប​ភាព​វីដេ​អូ​ស៊ិក​ដែល​​រួម​ជា​មួយ​​នឹង​​ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង Mathieu Valbuena ខណៈ​ដែល​កីឡាករ​ទាំង​ពីរ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​។ ប្រភព​មួយ​ក្នុង​ការ​​ស៊ើប​អង្កេត​នេះ បាន​ឲ្យ​ដឹង​ថា Benzema បាន​សារ​ភាព​ថា បាន​ស្នើ​​ដល់ Valbuena ​អំពី​រូប​ភាព​វី​ដេ​អូ​ស៊ិក «ទៅ​​លើ​មិត្ត​​ភ័ក្តិ​ជា​កុមារ​ភាព​ម្នាក់» ដែល​​ត្រូវ​បាន​ទាក់​ទង​ដោយ​អ្នក​គំ​រាម​បាម​អ៊ី​មែល​ម្នាក់​ដែល​មាន​រូប​ភាព​វី​​ដេ​អូ​ស៊ិក​នេះ​។ ប៉ុន្តែ មេ​ធាវី​របស់ Benzema បាន​និយាយ​ថា កីឡាករ​រូប​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡយ និង​បាន​បញ្ជាក់ «គេ​មិន​ដឹង​អ្វី​ទាំង​អស់​»​។ Benzema វ័យ​២៧​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​​ចូល​ដៃ​ជើង​ជា​មួយ​នឹង​​អ្នក​គំ​រាម​តាម​អ៊ី​មែល និង​រួម​គំនិត​លើ​សកម្ម​ភាព​បែប​ឧក្រិដ្ឋ​មួយ​។
1
នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​អាជ្ញា​​ប្រចាំ​តំបន់ Versailles ជាយ​ទីក្រុង​ប៉ា​រីស​។ ការ​ចោទ​ប្រកាន់​ទាំង​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​កាត់​​ទោស​ឲ្យ​ជាប់​គុក​​យ៉ាង​ហោច​ណាស់​រយៈ​ពេល​៥​ឆ្នាំ​។ រូប​​គេ​ក៏​ត្រូវ​បាន​​ហាម​ឃាត់​​​​មិន​ឲ្យ​ជួប​ជា​មួយ​នឹង​កីឡាករ Valbuena វ័យ​៣១​ឆ្នាំ​ ផង​ដែរ ដែល​ជា​ខ្សែ​បម្រើ​របស់​ក្លិប Lyon ដែល​ជា​កន្លែង Benzema បាន​ចាប់​ផ្តើម​អាជីព​របស់​គេ​។ រយៈ​ពេល​មួយ​ក្រោយ​ពី Benzema ត្រូវ​បាន​​ចោទ​ប្រកាន់ គ្រូ​បង្វឹក​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង​លោក Didier Deschamps បាន​និយាយ​ថា លោក​នឹង​លុប​ឈ្មោះ​កីឡាករ​ទាំង​ពី​រ​ចេញ​ពី​ក្រុម​របស់​លោក​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ និង​អង់​គ្លេស នៅ​ថ្ងៃ​ទី​១៣ និង​ទី​១៧ ខែ​វិច្ឆិកា ខាង​មុខ​នេះ​។ ប៉ុន្តែ លោក Deschamps បាន​ឲ្យ​ដឹង​ថា Benzema បាន​រង​របួស ហើយ​លោក​​លុប​​ឈ្មោះ Valbuena ចេញ​ពី​ព្រោះ​រូប​គេ​មិន​មាន​ទាន់​បាន​​ត្រៀម​ចិត្ត​ឲ្យ​ត្រឹម​ត្រូវ​។ គ្រូ​បង្វឹក​រូប​នេះ​បាន​បដិ​សេធ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ផ្សេង​​ទៀត​លើ​ករណី​នេះ​​៕

ប្រភព​ព័ត៌​​មាន៖ Channel News Asia