Cech គាំទ្រឲ្យ Arsenal ស្រោចស្រង់វិញ ខណៈលោក Mourinho ទទួលការជឿជាក់ខ្ពស់

អ្នក​ចាំ​ទី Petr Cech បញ្ជាក់​ថា ក្រុម​​កាំ​ភ្លើង​​ធំ Arsenal នឹង​​ជួស​ជុល​សម្រាប់​ការ​ខក​ចិត្ត​ក្នុង​ក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​តាម​រយៈ​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ​នៅ​រាត្រី​នេះ ខណៈ​ដែល​លោក Jose Mourinho បាន​ទទួល​​នូវ​ការ​ជឿ​ជាក់​​ដ៏​ធំ​មួយ​​ពី​​វីរ​បុរស Willian នៅ​មុន​ពេល​ការ​ធ្វើ​ដំណើរ​របស់​ក្រុម Chelsea ទៅ​កាន់​ទឹក​ដី Stoke​។ ក្រុមរ​បស់​លោក Arsene Wenger បាន​​ជួប​នូវ​ការ​​ខក​ចិត្ត​​ដ៏​ធំ​ចំពោះ​​ក្តី​សង្ឃឹម​របស់​​ពួក​គេ​​ក្នុង​ការ​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អឺ​រ៉ុប ក្រោយ​ពី​រង​បរា​ជ័យ​ដ៏​អា​ម៉ាស់​ក្នុង​លទ្ធ​ផល ៥-១ នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Bayern Munich កាល​ពី​ថ្ងៃ​ពុធ​។
1
ការ​រង​បរា​ជ័យ​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ដ៏​ធំ​បមផុត​របស់​កាំ​ភ្លើង​ធំ​នេះ ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​អវត្ត​មាន​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជា​លើក​ទី​១​ក្នុង​រយៈ​ពេល​១៦​ឆ្នាំ​។ ប៉ុន្តែ អ្នក​ចាំ​ទី​ជើង​ចាស់ Cech ដឹង​ថា ពួក​​គេ​មាន​ឱកាស​មួយ​ក្នុង​ការ​លុប​ចោល​នូវ​​ការ​ចង​ចាំ​ដ៏​ឈឺ​ចាប់​​ទាំង​នោះ​នៅ​ពេល​ដែល​ពួក​គេ​វិល​ទៅ​កាន់​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League វិញ​​ដើម្បី​ប៉ះ​​ជា​មួយ​នឹង​ក្រុម​ជើង​ខ្លាំង Tottenham នៅ​កីឡ​ដ្ឋាន Emirates នៅ​ថ្ងៃ​អាទិត្យ​នេះ​។ Cech ដែល​ក្រុម​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​របស់​គេ​បាន​ឈ្នះ​រាល់​ការ​ប្រកួត​​លីក​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ និង​កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​ក្រុម​ឈរ​លេខ​១ Manchester City ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​តិច​ជាង បាន​ឲ្យ​ដឹង​ថា៖ «រាល់​ការ​ប្រកួត​ទាំង​អស់​មាន​ភាព​តាន​តឹង​»​។ អ្នក​ចាំ​ទី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​អាច​ស្រោច​ស្រង់ និង​បោះ​ជំ​ហាន​ទៅ​មុខ​ទៀត​។ ការ​រង​បរា​ជ័យ​ក្រោម​​ស្នា​​ដៃ​ក្រុម Bayern គឺ​ជា​លទ្ធ​ផល​ដ៏​​ខក​ចិត្ត​ប៉ុន្តែ អ្នក​ត្រូវ​តែ​​ទទួល​ស្គាល់​ថា ក្រុម​ដែល​អ្នក​លេង​​​ជា​មួយ​​ពិត​ជា​មាន​ភាព​ខ្លាំង​​ក្លា​»​។ ក្រុម Tottenham ដែល​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ សង្ឃឹម​ថា អាច​ធ្វើ​ការ​សង​សឹក​ចំពោះ​ការ​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ League Cup របស់​ពួក​គេ​ជា​មួយ​នឹង​ក្រុម Arsenal កាល​ពី​ដើម​រដូវ​កាល​នេះ​៕

កម្ម​វិធី​ប្រកួត​ចុង​សប្តាហ៍

ថ្ងៃ​សៅរ៍ ទី​៧ ខែ​វិច្ឆិកា

Bournemouth v Newcastle Utd – 7:45 យប់

Leicester v Watford – 10 យប់

Manchester United v West Brom – 10 យប់

Norwich v Swansea – 10 យប់

Sunderland v Southampton – 10 យប់

West Ham v Everton – 10 យប់

Stoke City v Chelsea – 12:30 អ​ធ្រាត្រ

ថ្ងៃ​អាទិត្យ ទី​៨ ខែ​វិច្ឆិកា

Aston Villa v Manchester City – 8:30 យប់

Arsenal v Tottenham – 11 យប់

Liverpool v Crystal Palace – 11 យប់