ចង់ការពារកុំឲ្យសុដន់ធ្លាក់យារ កុំភ្លេចប្រើរូបមន្តមួយនេះ

បច្ចុប្បន្ននេះ មានស្រ្តីជាច្រើននៅលើពិភពលោក​ដែលកំពុងតែប្រឈមមុខនឹង​បញ្ហាសុដន់ឆាប់ធ្លាក់។ កត្តានេះទាក់ទង​ជាមួយនឹង​អាយុ ធ្វើឲ្យ​ដើមទ្រូង​បាត់បង់​នូវភាពតឹង​ណែន មូល​ក្លំ ហើយបានក្លាយ​ទៅជា​ទន់ជ្រាយ​ធ្លាក់​យារ។ មួយវិញទៀត អាច​បណ្ដាល​មកពី​ស្រ្តីខ្វះ​ការយល់ដឹង និងភាព​មិនប្រាកដ​ប្រជា​ទៅលើការថែរក្សា​រាងកាយ​របស់ខ្លួន។
 
ចង់ការពារកុំឲ្យសុដន់ធ្លាក់យារ កុំភ្លេចប្រើរូបមន្តមួយនេះ
នៅមានមូលហេតុសំខាន់ជាច្រើនទៀត​ដែលធ្វើឲ្យសុដន់មនុស្សស្រី​បាត់បង់​ភាពតឹងណែន និង​ប្រែមក​ជាយារធ្លាក់រួមទាំង​ការ​មានផ្ទៃពោះ, ការ​អស់រដូវ, ការ​រិភោគ​អាហារ​មិន​បាន​ល្អ, ការឡើង​ទម្ងន់ និង​ស្រកទម្ងន់​លឿនពេក, ការងូត​ទឹក​ក្ដៅ​នៅសីតុណ្ហភាព​ខ្លាំងពេក, ការពាក់​អាវទ្រនាប់​មិនបាន​ត្រឹមត្រូវ, ការ​ជក់បារី, ការ​ទទួលទាន​គ្រឿងស្រវឹង​...។ នៅពេលដែ​លអ្នកឈានដល់​មានផ្ទៃពោះ និងពេល​បំបៅដោះកូន អ្នក​ត្រូវដឹ​ងថា ការ​បំបៅដោះកូនវា​មិនបណ្ដាលឲ្យ​សុដន់​ធ្លាក់​យារនោះទេ ប៉ុន្តែ​អ្នក​កុំភ្លេចថា បញ្ហា​ទម្ងន់​ទេ​ទើប​ធ្វើឲ្យ​សុដន់​ធ្លាក់យារដែរ។
វិធីទាំងនេះ​ជាកត្តា​ដែលធ្វើឲ្យ​មានការផ្លាស់ប្ដូរ​យឺតៗ និងមានលក្ខណៈល្អប្រសើរបន្ដិចម្ដងៗ​នៃរូបរាង​សុដន់​របស់អ្នក ក្នុង​ការ​រារាំងការពារ​ពីការឆាប់ធ្លាក់យារ៖
- រក្សា​សុខភាព​ទម្ងន់​ឲ្យ​បានល្អ (នៅថេរ)
- ទទួលទាន​ទឹកឲ្យ​បានច្រើន
- បរិភោគរបបអាហារ​ល្អៗ​សម្រាប់សុខភាព
- ម៉ាស្សា​ជាមួយប្​រេងផ្លែទទឹម ឬ ប្រេង​បន្ទាល​កន្ទុយក្រពើ​នៅលើ​សុដន់​របស់អ្នក
ដូចគ្នានេះ​ផងដែរ មិនមាន​ការព្យាបាលណាដែល​អាចមាន​ប្រសិទ្ធិភាពដ៏ល្អ​ប្រសើរក្នុង​ការការពារសុដន់ពី​ការធ្លាក់យារដូចជា៖
- ការធ្វើលំហាត់ប្រាណ​សម្រាប់​តំបន់ទ្រូង ដើម្បី​ជម្រុញ​ដើមទ្រូងឲ្យនៅតឹងណែនដដែល
- ម៉ាស្សា​សុដន់​របស់​អ្នកដោយប្រើទឹកកក។
- ម៉ាស្សាសុដន់របស់អ្នកជាមួយនឹងប្រេងពិសេសៗ (ប្រេង អូលីវ...)។
ខាងក្រោមនេះ ជារូបមន្តសម្រាប់​ធ្វើម៉ាស​ដ៏អស្ចារ្យបំផុត​ដែលមានប្រសិទ្ធិភាពខ្ពស់​សម្រាប់ការពារមិនឲ្យសុដន់ធ្លាក់យារ។
គ្រឿងផ្សំ៖
- ទឹកដោះគោជូរ ១ កែវ
- ប្រេងវីតាមីន E ២ អំពូល
- ស៊ុត ៣ គ្រាប់
ការក្ដីណែនាំ៖
លាយគ្រឿងផ្សំ​ទាំងអស់​នេះ រួមបញ្ចូល​គ្នាឲ្យ​បាន​សព្វល្អ។ អនុវត្តល្បាយ​នេះនៅលើដើមទ្រូង​របស់អ្នកជាមួយ​នឹងការម៉ាស្សា​បែបស្រាលៗ លុញ​ទៅលើ​សុដន់។ រួចទុកវា​ឲ្យបាន​រយៈពេល​កន្លះ​ម៉ោង ទើបធ្វើការលាងសម្អាតវាចេញជាមួយនឹងទឹកត្រជាក់​ធម្មតា៕
 
ដោយ៖ Brugn
ប្រភព៖ yourstylishlife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចង់ការពារកុំឲ្យសុដន់ធ្លាក់យារ កុំភ្លេចប្រើរូបមន្តមួយនេះ