នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​ល្បី​ខាង​បើកដៃ​អោយ​ឈ្មួញ​លើក​ឈើ​

ដោយ៖កង សាន់ដារា

​ខេត្តក្រចេះ​៖​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទាំង​ខាង​ផ្លូវគោក និង​ផ្លូវទឹក  បទល្មើសព្រៃឈើ​មាន​គ្រប់​កំ​ប្លេ នៅឯ​ចំណុច​ខាងក្រោម​ស្ពាន​កា​កុ​តនៃ​ព្រំប្រទល់​ស្រុក​សំបូរ​និង ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រុម​ថៅកែ​មានឈ្មោះ វណ្ណា កូន​យាយ​លក់​បាយ​យក​ទីតាំង​ខាងលើ​ជា​មូលដ្ឋាន​ឡើង​ឈើ​ប្រណីត​ជាប្រចាំ​ដែល​ជញ្ជូន​ពី​ត្រើយម្ខាង មិន​ដែលមាន​មន្ត្រី​ជំនាញ​ណាមួយ​ចុះមក​បង្ក្រាប​ឡើយ​។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ លោក មី​វុ​ធ្ធី នាយ​សង្កាត់​ថ្ម​គ្រែ​បាន​ឆ្លើយ​ទាំង​ទទឹងទិស​ថា ខ្លួន​ដូចជា​មិន​ដឹងអី​សោះ ។​ចំណែក​នៅ​តំបន់​ច្រក​ក្រុមហ៊ុន​តុង​មិន ក្នុងស្រុក​សំបូរ​ខេត្តក្រចេះ​ក៏​ល្បី​មិន​អន់​ទេ​ថា​មាន​កុងត្រូល​ចាំ​យកលុយ​ផង ចាំ​រារាំង​អ្នកកាសែត​ផង ព្រោះ​ជា​ច្រក​សំខាន់​មាន​ឃ្លាំង​ប្រមូល​ឈើ​ដែល​ដឹក​ចេញពី​ដែន​អភិរក្ស​ខេត្តមណ្ឌលគិរី​មួយ​យប់ៗ​មានរ​យន្ត​យី​ឌុប​ធន់​មធ្យម​ក្រោម​ពី​៣០​រថយន្ត ចេញ​ដល់​ក្រៅ​ថ្នល់ជាតិ ខ្លះទៅ​ក្រោម​ខ្លះ​ទៅលើ​៕

​    ​

នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​ល្បី​ខាង​បើកដៃ​អោយ​ឈ្មួញ​លើក​ឈើ​
នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​ល្បី​ខាង​បើកដៃ​អោយ​ឈ្មួញ​លើក​ឈើ​