ម្តាយ​ចិត្តខ្មៅ​យក​កូន​ទើបតែ​កើត​បាន ១ ថ្ងៃ ច្រក​ក្នុង​ថង់​ខ្មៅ បោះចោល​ក្នុង​ធុងសំរាម មូលហេតុ​មកពី​……

Sanofi

​ម្តាយ​ចិត្តខ្មៅ​មួយរូប បាន​យក​កូន​ដែល​ទើបតែ​កើត​មិនទាន់​គ្រប់​មួយថ្ងៃ ច្រក​ដាក់​ក្នុង​ថង់​ខ្មៅ រួច​យកទៅ​បោះចោល​ក្នុង​ថង់​សំរាម តែ​សំណាង់ល្អ​ប្រជាជន​ក្បែរ​នោះ​បានឮ​សំឡេង​ទារក​យំ ក៏​នាំគ្នា​ជួយ​រកមើល ទើប​ប្រទះឃើញ​ទារក​ភេទ​ប្រុស​ដែលមាន​ជាប់​ទងសុក​មិនទាន់​កាត់ចេញ​។ ប្រជាជន​ដែល​បាន​ជួប​ហេតុការណ៍​នេះ​បាន​ប្តឹង​ប៉ូលិស​ឱ្យមក​ជួយ​ធ្វើ​អន្តរាគមន៍ ទើប​រកឃើញ​ម្តាយ​ដែល​យក​កូន​បោះចោល​ក្នុង​ធុងសំរាម​ដោយ​គ្មាន​ក្តី​អាណិតអាសូរ​។​



​ស្ត្រី​រូបនេះ​បាន​ប្រាប់ថា បានជា​នាង​យក​កូន​ច្រក​ក្នុង​ថង់​ខ្មៅ រួច​បោះចោល​ក្នុង​ធុងសំរាម ក៏​ព្រោះតែ​នាង​មិនអាច​ទ្រាំ​បាន​នឹង​សំឡេង​ទារក​យំ តែ​ដល់ពេល​ប៉ូលិស​ប្រាប់ថា ទង្វើ​របស់​នាង​គឺជា​ទង្វើ​ខុសច្បាប់ និង មានបំណង​ចង់​សម្លាប់​ទារក​ដែល​ទើបតែ​កើត ទើប​ស្ត្រី​រូប​នោះបាន​ប្តូរ​ចម្លើយ​ថា តាមពិតទៅ​មកពី​ជីវភាព​របស់​នាង​ក្រ​ខ្លាំងពេក គ្មាន​សមត្ថភាព​អាច​ចិញ្ចឹម​កូន​បានទេ មានតែ​សង្ឃឹមថា មាន​មនុស្ស​ចិត្តល្អ​ដែល​បានឃើញ​នឹង​ព្រមយក​កូន​នាង​ទៅ​បីបាច់​ថែរក្សា​។​



​ទោះជា​ស្ត្រី​រូបនេះ បាន​លើក​ហេតុផល​ផ្សេង​យកមក​បញ្ជាក់​ដើម្បីឱ្យ​រួចខ្លួន​ពី​ការប្តឹង​ក៏ដោយ ក៏​ខាង​ប៉ូលិស​នៅតែ​ចាប់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ប្តឹង​ស្ត្រី​រូបនេះ​ដដែល រីឯ​ទារក​វិញ​បាន​បញ្ចូនទៅ​ឱ្យ​សមាគមន៍​មនុស្សធម៌​ជួយ​មើលថែ​។​



​គួរបញ្ជាក់​ផងដែរ​ថា រឿងរ៉ាវ​នេះ​បានកើត​នៅ​ឡើង​នៅ​ប្រទេស​ថៃ ដោយ​ម្តាយ​ចិត្តខ្មៅ​មាន​អាយុ ២៨ ឆ្នាំ មាន​អាជីព​ជា​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​៕ ខេ​រី​
(​ប្រភព​៖ បូ​ហ្សា​)

Related