​បារាំង​បញ្ជូន​នាវាចម្បាំង​ធំ​បំផុតចូលរួមប្រឆាំងក្រុមISនៅ​ស៊ី​រី និង​អ៊ីរ៉ាក់

​បារាំង​៖​យោងតាម​សារព័ត៌មាន​BBC​ចេញផ្សាយ​ថា រដ្ឋាភិបាល​បារាំង​ប្រកាស​បញ្ជូន​នាវាចម្បាំង​ធំ​បំផុត របស់ខ្លួន​ទៅកាន់​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ចូលរួម​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​អ៊ីស្លាម​IS​។ 

​ប្រភព​ដដែល​បាន​បញ្ជាក់ថា បារាំង​បានកំណត់​ទិសដៅ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​រួចហើយ សម្រាប់​ការវាយប្រហារ​ទៅលើ​ក្រុម​អ៊ីស្លាម​IS ខណៈដែល​បច្ចុប្បន្ន​បារាំង​បានដាក់​ពង្រាយ​យន្តហោះ​ប្រភេទ​Mirage ៦​គ្រឿង​នៅ​ទន្លេ Jordan ហើយ​យន្តហោះ​ប្រភេទ Rafale៦​គ្រឿង​ទៀត កំពុង​ឈរជើង​នៅ​ប្រទេស​អារ៉ាប់​រួម​ផងដែរ​។​

​គួរ​បញ្ជាក់ថា កន្លងមក​នាវា​ផ្ទុក​យន្តហោះ​ប្រភេទ​Charles de Gaulle បានដាក់​ពង្រាយ នៅ​ឈូង​សមុទ្រ តាំងពី​កុម្ភៈ​ដល់​ខែមេសា​ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំងនឹង​ក្រុម​អ៊ីស្លាម​IS​នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​៕

​បារាំង​បញ្ជូន​នាវាចម្បាំង​ធំ​បំផុតចូលរួមប្រឆាំងក្រុមISនៅ​ស៊ី​រី និង​អ៊ីរ៉ាក់