សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

នៅ​ពេល​ដែល Ruby Lin មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ជាមួយ​នឹង​រូប​រាង​​របស់​ខ្លួន Zhao Wei បែរ​ជា​ត្រូវ​គេ​ថា​ឡើង​ទម្ងន់​ហួស​កំណត់។

 

កាល​ពី​យប់​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា កន្លង​ទៅ តារា​សម្ដែង​ចិន Ruby Lin និង Zhao Wei បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី ២ ផ្សេង​គ្នា។ នៅ​ពេល​ដែល Zhao Wei បង្ហាញ​​វត្តមាន​ជាមួយ​នឹង​ទម្រង់​មុខ​ធ្លាក់​សម្រស់​ដោយ​ឡើង​គីឡូ Ruby Lin នៅ​តែ​រក្សា​បាន​ភាព​​វ័យ​ក្មេង ដោយ​ការ​ស្លៀក​ពាក់​រ៉ូប​ខ្លី​បង្ហាញ​រាង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

 

សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

 

សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

 

សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

 

សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

 

Zhao Wei មាន​មាន​មុខ​ក្នុង​សន្និសីទ​កាសែត​​ក្នុង​បើក​សម្ពោធ​ហាង​ស្រា​មួយ​នៅ​ទីក្រុង សៀងហៃ។ នៅ​ក្នុង​កម្មវិធី​នេះ តារា​វ័យ ៣៩ ឆ្នាំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទម្រង់​មុខ​​មូល​ហើយ​ដុះ​បឿ​របស់​ខ្លួន។ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ​នៅ​ពេល​​គេ​និយាយ​ពី​សម្រស់​កំពុង​ធ្លាក់​ចុះ​របស់​ខ្លួន។ Zhao Wei បាន​និយាយ​ថា “ខ្ញុំ​ខឹង​មែនទែន​នៅ​ពេល​អ្នក​ទាំង​អស់​គ្នា​យក​រឿង​ទម្ងន់​របស់​ខ្ញុំ​យក​មក​ធ្វើ​ជា​ប្រធាន​បទ​វែកញែក។ អស់​រយៈ​ពេល​១៥ ឆ្នាំ​ហើយ តាំង​ពី​ខ្ញុំ​ចូល​សិល្បៈ គ្មាន​អ្នក​ណា​មិន​ផ្លាស់​ប្ដូរ​នោះ​ទេ”។

 

សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

 

ស្រប​ពេល​​នឹង​គ្នា​នេះ​ដែរ Ruby Lin បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​សម្ពោធ​ម៉ាក​សំលៀក​បំពាក់​មួយ​នៅ​​ទីក្រុង​ប៉េកាំង ជាមួយ​នឹង​រូប​សម្រស់​ក្មេង​ជាង​វ័យ និង​ជើង​ស្រឡូន។ បើ​ទោះ​ជា​មាន​អាយុ ៣៩ ឆ្នាំ​ដូច​គ្នា​នឹង​ Zhao Wei ក៏​ពិត​មែន តែ Ruby នៅ​តែ​រក្សា​​រាង​បាន​យ៉ាង​ល្អ​ដោយ​មិន​បាន​ឡើង​​ទម្ងន់​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ​​គិត​តាំង​ពី​ពេល​ទើប​ចូល​សិល្បៈ​មក​ដល់​សព្វ​ថ្ងៃ។ បើ​ទោះ​ជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​អាជីព​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​ក៏​ពិត​មែន តែ Ruby Lin នៅ​តែ​ឯកោ​ក្នុង​វិថី​ស្នេហា ដោយ​មក​ដល់​ពេល​នេះ​តារា​វ័យ ៣៩ ឆ្នាំ​នៅ​តែ​មិន​ទាន់​រក​ដៃ​គូ​ជីវិត​បាន៕

 

សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

 

សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

 

សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

 

 

ចុចអាន៖ត្រចៀកកាំ​​​​និយាយ​រឿង​ខ្មាស​​បំផុត​ពេល​ថត​កំពុង​ថត​ឈុតស្រើប​ស្រាល​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ kenh14