ក្រៅ​ពី​អាជីព​បាល់​ទាត់ កីឡាករ ៦ រូប ​លេច​មុខ​ក្នុង​វិស័យ​សិល្បៈ

ក្រៅ​ពី​អាជីព​បាល់​ទាត់ កីឡាករ ៦ រូប ​លេច​មុខ​ក្នុង​វិស័យ​សិល្បៈ

ក្រៅ​ពី​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ទៅ​ហើយ​នោះ ក៏​មាន​កីឡាករ​មួយ​ចំនួន​បាន​ទទួល​ឱកាស​សម្ដែង​ក្នុង​ភាពយន្ត ឬ MV បទ​ចម្រៀង​ឱ្យ​ផលិតកម្ម​មួយ​ចំនួន​ផង​ដែរ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ផង និង​ស្រប​តាម​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​ពួក​គេ​ផង​ដែរ។

 

១. ប្រាក់ មន្នីឧត្ដម៖ មហាជន​ភាគ​ច្រើន​កំពុង​ទន្ទឹង​រង់ចាំ​ទស្សនា​ការ​សម្ដែង​ភាពយន្ត​របស់​កីឡាករ​ក្លឹប​ស្វាយរៀង​រូប​នេះ ព្រោះ​ស្ថិត​នៅ​ក្នុង​ភាព​លាក់លៀម​ជា​ច្រើន​ខែ​មក​ហើយ។ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ ចាង​ផលិតកម្ម​អះអាង​ថា រឿង​ដែល ប្រាក់ មុន្នីឧត្ដម ឈរ​តំណែង​តួ​ឯក​កំពុង​ត្រៀម​ចាក់​បញ្ចាំង​ចុង​ឆ្នាំ ២០១៥ ឬ​អាច​ដើម ២០១៦ ផ្អែក​តាម​ការ​ចរចា​ជាមួយ​ភាគី​រោង​ភាពយន្ត។

 

ក្រៅ​ពី​អាជីព​បាល់​ទាត់ កីឡាករ ៦ រូប ​លេច​មុខ​ក្នុង​វិស័យ​សិល្បៈ

 

២. អាត អូនតូច៖ កីឡាករ​ខ្សែ​បម្រើ-ការពារ​កណ្ដាល​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ១៦ ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហាញ​វត្តមាន​ក្នុង​ឈុត​វីដេអូ​អប់រំ​ខ្លី​មួយ​ផលិត​ដោយ​អ្នក​និពន្ធ​ប្រចាំ​ផលិតកម្ម Town ស្រេង មល្លិកា និយាយ​ពី​ទឹក​ចិត្ត​គ្រូ​បង្រៀន ដែល​តែង​តែ​ចង់​ឃើញ​សិស្ស​គ្រប់​គ្នា​មាន​អនាគត​ល្អ។

 

ក្រៅ​ពី​អាជីព​បាល់​ទាត់ កីឡាករ ៦ រូប ​លេច​មុខ​ក្នុង​វិស័យ​សិល្បៈ

 

៣. កែវ សុខផេង៖ កីឡាករ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម​ភ្នំពេញ​ក្រោន​រូប​នេះ ក៏​បាន​លេច​មុខ​តាម​រយៈ​បទ”លើស​ពី Fans បាន​អត់” របស់​តារា​ចម្រៀង ខេមរៈ ស្រីព្រៅ ក្នុង​ផលិតកម្ម សាន់ដេ។

 

ក្រៅ​ពី​អាជីព​បាល់​ទាត់ កីឡាករ ៦ រូប ​លេច​មុខ​ក្នុង​វិស័យ​សិល្បៈ

 

៤. ចាន់ វឌ្ឍនាកា៖ ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​បឹងកេតអង្គរ និង​ជា​កីឡាករ Top Scorer នៅ​លីក​បាល់​ទាត់​កម្ពុជា​២០១៥ ក៏​បាន​ឱកាស​ចូលរួម​ថត MV បទ​ថ្មី​របស់ មាស សុខសោភា ក្នុង​ផលិតកម្ម Town កាល​ពី​ពេល​ថ្មី​នេះ​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា នៅ​មិន​ទាន់​ដឹង​ថា បទ​ចម្រៀង​ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា នៅ​មិន​ទាន់​ដាក់​លក់​លើ​ទីផ្សារ​នៅ​ឡើយ។

 

ក្រៅ​ពី​អាជីព​បាល់​ទាត់ កីឡាករ ៦ រូប ​លេច​មុខ​ក្នុង​វិស័យ​សិល្បៈ

 

៥. អ៊ុំ ​វិចិត្រ៖ អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ អ៊ុ ​វិចិត្រ ទើប​តែ​បាន​ថត MV​ជាមួយ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M ស៊ឹម ថៃណា តាម​រយៈ​បទ​ចម្រៀង​ថ្មី​របស់​នាង។ កន្លង​មក អ្នក​គាំទ្រ​ជា​ច្រើន​តែង​ចង់​ឃើញ​កីឡាករ​រូប​នេះ​ក្លាយ​ជា​តារា​សម្ដែង ដោយ​តែ​មាន​រូបរាង​សង្ហារ​សក្ដិសម៕

 

ក្រៅ​ពី​អាជីព​បាល់​ទាត់ កីឡាករ ៦ រូប ​លេច​មុខ​ក្នុង​វិស័យ​សិល្បៈ

 

 ៦.ធារី ចន្ថាប៊ីន៖ ​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ និង​ភ្នំពេញ​ក្រោន​រូប​នេះ ក៏​បាន​វិវត្តន៍​ខ្លួន​ដើរ​លើ​វិថី​សិល្បៈ​ផង​ដែរ ដោយ​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ ថត​ផ្សាយ​ពាណិជ្ជកម្ម និង​ថត​ដាក់​ទស្សនាវដ្ដី​ជា​ដើម។​​

 

ក្រៅ​ពី​អាជីព​បាល់​ទាត់ កីឡាករ ៦ រូប ​លេច​មុខ​ក្នុង​វិស័យ​សិល្បៈ

 

អាន​អត្ថបទ៖  យ៉ាដាវ មាន​ជាង១០ក្បាច់ ត្រៀម​រឿង​ថ្មី

អានអត្ថបទ៖  រំលឹក​ត្រួសៗ​តារា​ប្រុស ៣ រូប​ធ្លាប់​កោរសក់​ព្រោះ​ការ​សម្ដែង

 

អត្ថបទ៖ សំ ជំនាញ