អត់​​មាន​​ការងារ​ធ្វើ​ ​តែ​រក​បាន​​​១៥​លាន​ដុល្លារ​​​ ដោយ​សារ​រកគ្រាប់​​​​​កូន​ហ្គោល​ដែល​គេ​​លេង​បាត់​


អត់​​មាន​​ការងារ​ធ្វើ​ ​តែ​រក​បាន​​​១៥​លាន​ដុល្លារ​​​ ដោយ​សារ​រកគ្រាប់​​​​​កូន​ហ្គោល​ដែល​គេ​​លេង​បាត់​

រយៈ​ពេល​១៤​ឆ្នាំ​មក​ហើយ​​ដែល​បុរស​ម្នាក់​ពុំ​​មាន​ការងារ​ធ្វើ​​​​ ប៉ុន្តែ​អាច​ទ្រទ្រង់​ជីវភាព​រស់​នៅ​បាន ដោយ​សារ​ការ​ស្វែង​រក​​​គ្រាប់​កូន​ហ្គោល​ដែល​គេ​​លេង​បាត់​​នៅ​ក្នុង​​ទី​ធ្លា ឬ​បឹង​។ រហូត​មក​ទល់​ពេល​នេះ​​ បុរស​នេះ​អាច​​សន្សំ​លុយ​បាន​​​១៥​លាន​ដុល្លារ​ហើយ។

 

អត់​​មាន​​ការងារ​ធ្វើ​ ​តែ​រក​បាន​​​១៥​លាន​ដុល្លារ​​​ ដោយ​សារ​រកគ្រាប់​​​​​កូន​ហ្គោល​ដែល​គេ​​លេង​បាត់​
 

សារព័ត៌មាន​​ Caters TV ​បាន​ឲ្យ​ដឹង​ថា​ ​​បុរស​​​ដែល​មាន​ឈ្មោះ​ Glenn Berger មក​ពី​រដ្ឋ​​ Florida សហរដ្ឋអាមេរិក​រូប​នេះ បាន​កើត​គំនិត​​​​​​ប្លែក​ខាង​លើ បន្ទាប់​ពី​​ពុំ​មាន​ការងារ​ធ្វើ​។ Glenn បាន​ប្រាប់​ថា ចំណូល​ដែល​រក​បាន​នោះ​គឺ​ លោក​បាន​ម៉ៅ​​​ស៊ី​ឈ្នួល​រក​កូន​ហ្គោល​ដែល​បាត់​​ក្នុង​វាល​​​លេងកូន​ហ្គោល ឬ​បឹង​ដែល​នៅ​ទី​នោះ​។

 

ក្នុង​មួយ​ឆ្នាំ​ៗGlenn អាច​រក​ឃើញ​គ្រាប់​កូន​ហ្គោល​ដែល​បាត់​បាន​ដល់​ទៅ​ ១,៣ លាន​ ទៅ​១,៧ លាន​គ្រាប់។ ហើយ​គ្រាប់​​កូន​ហ្គោល​ទាំង​អស់​នោះ​គឺ Glenn យក​វា​ទៅ​លក់​ឲ្យ​​កន្លែង​ទីលាន​វាយ​កូន​ហ្គោល​​​យក​ជា​ចំណូល​វិញ​បាន​តម្លៃ​ប្រហែល​១​ដុល្លារ​ក្នុង​មួយ​គ្រាប់​។

 

អត់​​មាន​​ការងារ​ធ្វើ​ ​តែ​រក​បាន​​​១៥​លាន​ដុល្លារ​​​ ដោយ​សារ​រកគ្រាប់​​​​​កូន​ហ្គោល​ដែល​គេ​​លេង​បាត់​
 

ក្នុង​ការ​រក​គ្រាប់​កូន​ហ្គោល​ គ្រប់​គ្នា​អាច​​គិត​ថា​ជា​រឿង​ងាយ​ស្រួល​ តែ ​Glenn បាន​ឲ្យ​ដឹង​វា​មិន​ដូច្នោះ​នោះ​ទេ។ Glenn បាន​និយាយ​ថា​​ពេល​ខ្លះ​លោក​ត្រូវ​​រក​គ្រប់​កន្លែង​​ឲ្យ​សព្វ​តាំង​ពី​នៅ​ក្នុង​រទេះ​កូន​ហ្គោល ក្នុង​ម៉ាស៊ីន​កាត់​ស្មៅ​ ពេល​ខ្លះ​​ត្រូវ​ចុះ​ទឹក មាន​ឧបសគ្គ​ជា​ច្រើន​ដូច​ជា​ ស្មៅ​ភក់ មាន​ពស់ ហើយ​​​ពេល​ខ្លះ​នោះ​ត្រូវ​ប្រឈម​នឹង​​សត្វ​ក្រពើ​​ក្នុង​បឹង​ទៀត​ផង។

 

“ពេល​​ចុះ​ទឹក​ខ្ញុំ​មើល​មិន​ឃើញ​ទេ ថ្ងៃ​មួយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​យក​ដៃ​ប៉ះ​ចំ​មាត់​សត្វ​ក្រពើ ភ្លាម​នោះ​ខ្ញុំ​ប្រញាប់​​ចេញ​ពី​ទឹក ​តែ​ដៃ​ខ្ញុំ​អត់​មាន​ឈាម​ទេ ខ្ញុំ​គិត​​ថា​សំណាង​​​ក្នុង​គ្រោះ​ថ្នាក់​ដែល​​ក្រពើ​មិន​ខាំ”។ នេះ​បើ​តាម Glenn ប្រាប់​ទៅ Caters TV។

 

អត់​​មាន​​ការងារ​ធ្វើ​ ​តែ​រក​បាន​​​១៥​លាន​ដុល្លារ​​​ ដោយ​សារ​រកគ្រាប់​​​​​កូន​ហ្គោល​ដែល​គេ​​លេង​បាត់​
 

រហូត​មក​ដល់​ពេល​នេះ​ Glenn មិន​មែន​តែ​ធ្វើ​ការ​​ក្នុង​ទី​លាន​​ប្រកួត​កូន​ហ្គោល​ក្នុង​រដ្ឋ Florida ​នោះ​ទេ​ Glenn ធ្វើ​ការ​នៅ​ឯ​ទី​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​រដ្ឋ​ផ្សេង​ៗ​​នៃ​សហរដ្ឋអាមេរិក​ក្នុង​អាជីព​ជា​អ្នក​រក​គ្រាប់​កូន​ហ្គោល​ដដែល​ ហើយ​តម្លៃ​​​ឈ្នួល​ក៏​ប្រែ​ប្រួល​តាម​នោះ​ដែរ៕

 

ចុចអាន៖ លុយ​​បុរាណ​​តម្លៃ​​​​​​​​តែជាង​៣​ដុល្លារ ​លក់​បាន​​​ដល់ទៅ៥១៨​ដុល្លារ ព្រោះតែ​​​​​​​មាន​​បង្កប់​ពាក្យ ​​SEX ក្នុង​រូប​

ចុចអាន៖ ហេតុផល​៥​ ​​អ្នក​រៀប​ការ​ថ្មី​ថ្មោង ​គួរ​ទុក​ដាក់​លុយ​កាក់​​រួម​គ្នា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ odditycentral , cctv​​​​​​

​​​​​​​​​