កម្លាំងអាវុធហត្ថខេត្ដ កំពង់ស្ពឺ បើកប្រតិ បត្ដិការ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ៤នាក់ ថ្នាំ១៣កញ្ចប់

កំពង់ស្ពឺ ៖ កម្លាំងកងរាជ អាវុធហត្ថក្រុង ច្បារមន សហការជាមួយ កម្លាំងអាវុធហត្ថ ជំនាញ នៃទីបញ្ជាការ អាវុធហត្ថខេត្ដកំពង់ស្ពឺ បានបើកប្រតិបត្ដិការតាំងពីពាក់កណ្ដាលយប់ រហូតដល់ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ចុះបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿង ញៀននៅក្រុងច្បារមន ដោយឃាត់ខ្លួនជន សង្ស័យចំនួន៤នាក់ ក្នុងស្រីម្នាក់ព្រមទាំង ដកហូតថ្នាំចំនួន១៣កញ្ចប់ផងដែរ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថក្រុងច្បារមន បានឱ្យដឹងថា ប្រតិបត្ដិការ ដំបូងបានធ្វើឡើង នៅវេលាម៉ោង១២និង៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្ដែដោយសារ យប់ជ្រៅពេក មិនទាន់មានការចុះឆែកឆេរទីតាំងរបស់ជន សង្ស័យ ទើបរហូតដល់ព្រឹក កម្លាំងអាវុធ ហត្ថ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ តំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានចុះទៅឆែកឆេរ នៅផ្ទះជួលស្ថិតនៅ ភូមិត្រញំងលើក សង្កាត់រកាធំ ក្រុងច្បារ មន ។

តាមការបញ្ជាក់ពីមន្ដ្រីអាវុធហត្ថដដែល ក្រៅពីការដកហូតថ្នាំញៀន សមត្ថកិច្ចក៏បាន ដកហូតទូរស័ព្ទជា ច្រើនគ្រឿង ជញ្ជីងសម្រាប់ ថ្លឹងគ្រឿងញៀន ឧបករណ៍សម្រាប់ជក់និង ប្រើប្រាស់ឯកសារមួយចំនួន ម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-2163  លុយខ្មែរ ៩០ម៉ឺនរៀល លុយដុល្លារ៤៧០ដុល្លារ កុំព្យូទ័រយួរដៃមួយ គ្រឿងនិងវត្ថុតាងមួយចំនួនទៀត ។

ក្រោយបញ្ចប់ប្រតិបត្ដិការចុះបង្ក្រាបនិង ធ្វើការឆែកឆេររួចមក ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅ កាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ដកំពង់ស្ពឺ ដើម្បីបន្ដការសួរនាំនិង កសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕