រថយន្ត ១៥កៅអី បុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ នៅតាមផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ដោយរថយន្តដឹកអ្នកដំណើរ ប្រភេទ ១៥កៅអី បើកបុក កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណុចផ្លូវ ៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

រថយន្តបង្កហេតុ ម៉ាកសាំយ៉ុង ១៥កៅអី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1Z-9256 បើកបរដោយបុរស ម្នាក់មិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) ។ រថយន្តបើកក្នុងទិសដៅពីត្បូងមកជើង បានបុកជាមួយម៉ូតូ០១គ្រឿង បើកបរទិសដៅបញ្ច្រាសគ្នា បានបុកម៉ូតូ ម៉ាកXSOLO  ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BH-0617 បើកបរដោយឈ្មោះ ម៉ៅ  សុធី ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ  (ស្លាប់នៅកន្លែងកើតហេតុ) ។

ចំពោះអ្នកស្លាប់ ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យនៅភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ក្នុងនោះអ្នករួមដំណើរ ជាមួយរថយន្ត០២នាក់ប្រុស (មិនស្គាល់ឈ្មោះ) របួសសន្លប់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចាក់អង្រែក្រោម ។ ចំពោះរថយន្តនិងម៉ូតូ ប្រគល់អោយការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

រថយន្ត ១៥កៅអី បុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ នៅតាមផ្លូវ ៦០ម៉ែត្រ

រថយន្ត ១៥កៅអី បុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ នៅតាមផ្លូវ ៦០ម៉ែត្រ

រថយន្ត ១៥កៅអី បុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ នៅតាមផ្លូវ ៦០ម៉ែត្រ