កម្លាំងសមត្ថកិច្ច ចម្រុះចុះរៀបចំ សណ្តាប់ធ្នាប់ ជុំវិញផ្សារបានលុង ខេត្តរតនគិរី

រតនគិរីៈ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងនគរបាល សណ្តាប់ធ្នាប់ នៃស្នងការនគរបាល ខេត្តរតនគិរី សហការ ជាមួយអាជ្ញាធរក្រុង បានលុងចុះរៀបចំ សណ្តាប់ធ្នាប់ជុំវិញ ផ្សារបានលុង ដែលមានរថយន្ត ម៉ូតូចតអាណាធិបតេយ្យ និងអាជីវករលក់ តាមចិញ្ចើមផ្លូវជុំវិញផ្សារ ដែលធ្វើឲ្យបាត់ សណ្តាប់ធ្នាប់ និងអាចបង្កអោយមានគ្រោះថ្នាក់ ចរាចរណ៍ជាយថាហេតុ ។ ក្នុងប្រតិបត្តិការនេះដែរ ដឹកនាំដោយលោកអ៊ុក សំអុល អភិបាលក្រុង។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ របស់កម្លាំងចំរុះនាព្រឹកនេះបានរឹបអូសយកវត្ថុតាងមួយចំនួនដូចជា លើកម៉ូតូមួយ ចំនួនដាក់ឡាន តូបលក់ដូរអាណាធិបតេយ្យ តាមចិញ្ចើមផ្លូវចូល ពីក្រោយផ្សារនិងស្ទួច រថយន្តបានជាច្រើន គ្រឿងដែលចតគ្មានសណ្តាប់ធ្នាប់ (ចតបញ្ច្រាសទិស) ចតជាពីរទៅបី ជួរត្រួត គ្នាយកទៅស្នងការដ្ឋានខេត្តរតនគិរី រងចាំម្ចាស់ទៅដោះស្រាយក្នុងនោះក្រុមហ៊ុនស្រាបៀរ(អ័នឈ័រ ថៃហ្គ័រ អា បេ សេ) ក្រុមហ៊ុនស្រាបៀរឆៀរ ដែលចតគ្មានសណ្តាប់ធ្នាប់នៅមុខក្រុមហ៊ុនលី វណ្ណរ៉ា ខាងលិចផ្សារបានលុង ដែលចតជា២ជូរត្រូវក្រុម កម្លាំងចម្រុះយកទៅរក្សា ទុកនៅស្នងការដ្ឋាននគរបាល ខេត្តរក្សាទុកដើម្បីកោះ ហៅម្ចាស់ទៅធ្វើការផាកពិន័យ និង ធ្វើកិច្ចសន្យាអោយឈប់ចត គ្មានសណ្តាប់ធ្នាប់បែបនេះតទៅទៀត។

លោកអ៊ុក សំអុល អភិបាលក្រុងបានលុងបានឲ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកនឹងចាប់ ផ្តើម រៀបចំសណ្តាប់ធ្នាប់ចាប់ពីថ្ងៃនេះ តទៅរហូតដល់ការចតអាណាធិបតេយ្យមានការថយចុះ និងសូមអោយបងប្អូនជួយ គិតពីសុវត្ថិភាព និងបញ្ហាសុខភាពផង ៕

កម្លាំងសមត្ថកិច្ច ចម្រុះចុះរៀបចំ សណ្តាប់ធ្នាប់ ជុំវិញផ្សារបានលុង ខេត្តរតនគិរី

កម្លាំងសមត្ថកិច្ច ចម្រុះចុះរៀបចំ សណ្តាប់ធ្នាប់ ជុំវិញផ្សារបានលុង ខេត្តរតនគិរី

កម្លាំងសមត្ថកិច្ច ចម្រុះចុះរៀបចំ សណ្តាប់ធ្នាប់ ជុំវិញផ្សារបានលុង ខេត្តរតនគិរី