ទាហានថៃ បាញ់ពលរដ្ឋខ្មែរ២នាក់ លួចឆ្លងដែនកាប់ឈើ ក្រញូងរងរបួសធ្ងន់

បន្ទាយមានជ័យ ៖ បើតាមប្រភពព័ត៌មាន ពីយោធាមិនបញ្ចេញឈ្មោះ បានប្រាប់ថា ប្រជាពលរដ្ឋខ្មែរ២នាក់ ត្រូវ នគរបាលថៃបាញ់ម្នាក់ រងរបួសជើងស្តាំ និងម្នាក់ទៀតរងរបួស ជើងឆ្វេងហើយនឹងដៃស្តាំ ដោយសារលួចឆ្លងដែន ទៅកាប់ឈើក្រញូង នៅប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រសៀល កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ប៉ោយតាសក់ ខាងលិចបានប្រវែង៤គីឡូម៉ែត្រ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុខភូមិបុស្សថ្លាន់ ស្រុកប៊ូឆេត ខេត្តសូរិន ប្រទេសថៃបណ្តាលឲ្យរងរបួស។

ចំណែកជនរងគ្រោះទី១-ឈ្មោះកាក់ សំដីភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិមសាគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង រងបួសជើងឆ្វេង ២-ឈ្មោះដូន វីភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងរបួសជើង ស្តាំនឹងដៃស្តាំ។

បច្ចុប្បន្នជនរងគ្រោះសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចថៃបាញ់ប្រហារមកលើពលរដ្ឋកម្ពុជា ពេលឆ្លងដែន ខុសច្បាប់ ទៅកាប់ឈើក្រញូង បើទោះបីជាកម្ពុជាថៃបានជួបប្រជុំនិងសុំការ យោគយល់គ្នាឲ្យបញ្ចប់ការ ធ្វើទារុណកម្ម និង បាញ់សម្លាប់ក៏ដោយ។

អាជ្ញាធរពាក់ព័ន្ធគួរមានវិធានការដោះស្រាយចំពោះរឿងនេះផងពេលនេះបាញ់រងរបួសលើក ក្រោយប្រហែលជា សម្លាប់ ជាបន្តបន្ទាប់ទៀតក៏មិនដឹង៕

ទាហានថៃ បាញ់ពលរដ្ឋខ្មែរ២នាក់ លួចឆ្លងដែនកាប់ឈើ ក្រញូងរងរបួសធ្ងន់

ទាហានថៃ បាញ់ពលរដ្ឋខ្មែរ២នាក់ លួចឆ្លងដែនកាប់ឈើ ក្រញូងរងរបួសធ្ងន់