ប្រជាពលរដ្ឋ សំណូមពរ ដល់អភិបាល ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ចុះបង្ក្រាប ទល្មើសជលផល គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ច

កំពង់ឆ្នាំងៈ សព្វថ្ងៃនេះ ខណៈដែលឆ្នាំ២០១៥នេះ  ទឹកទន្លេមានស្ថានភាពតូច មិនបានជនលិចខ្នងកោះ និងតំបន់ព្រៃរនាមមួយចំនួន ជាហេតុធ្វើឲ្យត្រី មិនអាចចរាចរណ៍ចូលពងកូនបាន ស្របពេលដែលមានបទល្មើសគ្រប់ប្រភេទ កំពុងកើតឡើងយ៉ាងគំហុក ដែលប្រជានេសាទលក្ខណៈគ្រួសារ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដល់ការបាត់បង់ ប្រភពធនធានមច្ឆជាតិ ។

សេចក្តីរាយការណ៍ ពីប្រជានេសាទលក្ខណៈគ្រួសារ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានបទល្មើសនេសាទជាច្រើនករណី បានកំពុងតែនេសាទ ចាប់ត្រីទាំងតូចទាំងធំយ៉ាងគំហុក ដោយពួកគេបានអះអាងថា មាននាមសម័យ ចំនួន២វង់ ដែលមានម្ចាស់ជាជនជាតិវៀតណាម ទី១-ឈ្មោះ ង្វៀង ង៉ុកអាន់ និងទី២-ឈ្មោះ ង្វៀន យ៉ាំងងិន កំពុងតែធ្វើសកម្មភាពនេសាទចាប់ត្រី ចាប់ពីចំណុចទន្លេពាមឆ្កោក រហូតដល់ក្បាល កោះឫស្សីដង្កួច និង្បាលកោះក្អែរ  ដោយឡែកឧបករណ៍ ជនរុញដោយប្រើប្រាស់កម្លាំងម៉ាស៊ីនម៉ាស៊ូតឆៃណា ចំនួន៣គ្រឿង ដែលមួយគ្រឿង មានម្ចាស់ជាជនជាតិខ្មែរ និង២គ្រឿងទៀត មានម្ចាស់ជាជនជាតិវៀតណាម កំពុងធ្វើសកម្មភាពនេសាទត្រី នៅក្នុងដែនទឹកស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះមានទូកអួនអូសគូ ប្រើប្រាស់ដោយកម្លាំងម៉ាស៊ីនខ្នាតធំ ដែលមានម្ចាស់ជាជនជាតិវៀតណាម ឈ្មោះ យ៉ាំង មិន បានចេញទៅនេសាទ នៅតំបន់កោះបាយក្រៀម ស្រុកកំពង់លែង ជារៀងរាល់រាល់ថ្ងៃផងដែរ ។

ការនេសាទល្មើសច្បាប់ទាំងនេះ ត្រូវបានគេរាយការណ៍ថា ឈ្មួញបាននឹងកំពុងមមាញឹក ចាប់ត្រីទាំងតូចទាំងធំ ព្រមជាមួយនឹងរបាំងស្បៃមុង ចាប់ត្រីចម្រុះ យកទៅធ្វើចំណីត្រីឆ្តោរចិញ្ចឹមក្នុងបែ យ៉ាងអាណាធិបតេយ្យផងដែរ ។ ដោយឡែករបាំងសាច់អួនរាប់សិបកន្លែងទៀត ក៏កំពុងតែមមាញឹក ដាក់ស្ទាក់ចាប់ត្រី ដែលមានប្រវែងមួយខ្សែៗ ចាប់ពី២០០ម៉ែត្រ រហូតដល់ជាង១០០០ម៉ែត្រ ដែលសកម្មភាពបែបនេះ មានស្ទើរគ្រប់ទីកន្លែង នៅក្នុងដែននេសាទស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ការធ្វើសកម្មភាព នេសាទល្មើសច្បាប់បានយ៉ាងរលូនបែបនេះ ដោយមានមេខ្យល់ជាថៅកែទូកឌុក ជាអ្នករត់ ការបង់លុយឲ្យសមត្ថកិច្ច ជំនាញពាក់ព័ន្ធដែលចុះទៅតំបន់នោះ ។ ខណៈដែលគេបានដឹងយ៉ាងច្បាស់ថា លោក សោម ភារុណ នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានស្គាល់ទីតាំងខាងលើនេះយ៉ាងច្បាស់ ប៉ុន្តែលោកមិនមានវិធានការបង្ក្រាប បែរជាបណ្តោយឲ្យសកម្មភាពនេះ បន្តយ៉ាងរលូន ។ ប្រជាពលរដ្ឋបានបញ្ជាក់បន្តថា កុំថាឡើយរដូវបើកនេសាទ ទោះរដូវបិទនេសាទនេះ ឈ្មួញត្រីទាំងនោះ បានបញ្ចេញសកម្មភាពដឹកផល អនុផលនេសាទ រួមទាងការនេសាទល្មើសច្បាប់យ៉ាងក្រក្រើក ក៏គ្មានសមត្ថកិច្ចពាក់ព័ន្ធណាមួយ ចេញមុខបង្ក្រាបឲ្យមានប្រសិទ្ធភាពឡើយ ទោះដឹកផល អនុផល ដោយការឆក់ត្រជាក់ ឬឆក់ក្តៅ និងសត្វដូចជាពស់ អណ្តើកជាដើម ។ល។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ ប្រជាពលរដ្ឋសំណូមពរ ដល់លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់វិធានការណ៍ បង្ក្រាបឲ្យបានទាន់ពេលវេលា ។

បើទោះយ៉ាងណាក៏ដោយ អ្នកយកព័ត៌មានយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីលោកនាយខណ្ឌ រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សោម ភារុណ បាននៅឡើយទេ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ៕