នគរបាលខណ្ឌឫស្សីកែវ ចាប់ខ្លួនមុខ សញ្ញាចែកចាយ ថ្នាំញៀនម្នាក់ ដកហូត១១ កញ្ចប់

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ធឫស្សីកែវកាល ពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឃាត់ ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ដោយដកហូតបានថ្នាំ១១កញ្ចប់ រួចនៅព្រឹក ថ្ងៃទី៦ ខែវិច្ឆិកានេះ សមត្ថកិច្ចបាននាំខ្លួនជន សង្ស័យមកឆែកបន្ទប់ជួលរបស់ខ្លួនស្ថិតនៅ តាមផ្លូវលំ ក្រុមទី៧ ភូមិឡកំបោ ប៉ុន្ដែមុខ សញ្ញាជួញដូរដ៏សកម្មម្នាក់ទៀត បានរត់គេច ខ្លួនបាត់សល់តែស្ដ្រីជាម្ដាយ ដែលជាម្ចាស់ផ្ទះ ជួ់ល ។

យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យរូប នេះ ឈ្មោះសឿន សុវណ្ណរី អាយុ២៨ឆ្នាំ មុខ របរជាកម្មករឡឥដ្ឋ ស្នាក់នៅបន្ទប់ជួលទី កន្លែងឆែកឆេរខាងលើ ដោយឡែកបក្ខពួក ដែលជាមុខសញ្ញាដ៏សកម្មម្នាក់ទៀត រត់គេច ខ្លួននោះ ឈ្មោះស៊ុន រស្មី អាយុ២៨ឆ្នាំ រីឯ ម្ដាយក៏ត្រូវសមត្ថកិច្ចធ្វើការសួរនាំផងនោះ ឈ្មោះគឹម ណារី អាយុ៥២ឆ្នាំ ។

តាមរបាយការណ៍របស់មន្ដ្រីនគរបាល ក្នុងប្រតិបត្ដិការចុះឆែកឆេរបន្ទប់ជួល សមត្ថ កិច្ចបានរកឃើញលុយដុល្លារក្លែងក្លាយមួយ ចំនួន ព្រមទាំងម៉ូតូ៣គ្រឿង ដែលគេយក មកលក់ឱ្យម្ចាស់ផ្ទះ និងកូនដែលរត់គេចខ្លួន នោះ ដោយពីរគ្រឿងម៉ាកហុងដា សេ១២៥ និងមួយគ្រឿងទៀតម៉ាកឃ្លីក ព្រមទាំងធ្វើ ការដកហូតសម្ភារសម្រាប់ជក់មួយចំនួនទៀត ផងដែរ ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ ថា ក្រោយពីទទួលបានព័ត៌មានពីករណីចែក ចាយនិងជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងនគរបាលប៉ុស្ដិ៍៍បានចុះទៅធ្វើការស្រាវ ជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជន សង្ស័យរូបនេះ និងវត្ថុតាងតែម្ដង ។

សម្រាប់ជនសង្ស័យ ត្រូវបានបញ្ជូនទៅ សួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សី កែវ ដើម្បីតាមស្វែងរកចាប់ខ្លួនបក្ខពួកដែល កំពុងរត់គេចខ្លួន ។