គណៈរដ្ឋមន្រ្តីគាំទ្រ លើគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍ វិស័យអប់រំ កាយនិងកីឡា

ភ្នំពេញ៖ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា ត្រូវបានឆ្លងផុត ពីទីស្តីការ គណៈរដ្ឋមន្រ្តីហើយ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោយពីបើកកិច្ចពិភាក្សា អស់រយៈពេលមួយ ព្រឹក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរបត់នៃការចូលរួម និងគាំទ្រយុវជនកម្ពុជា យ៉ាងផុសផុលចំពោះកីឡា នៃសម័យតេជោនេះ។ វិស័យកីឡានៅជំនាន់នេះ ក៏បាននាំមកជូនដល់ ប្រជាជាតិ របស់នូវមោទនភាព និងជាញជ័យទាំងថ្នាក់តំបន់ ក៏ដូចជាពិភពលោក។ ពហុកីឡាដ្ឋានថ្មីរបស់កម្ពុជា កំពុងអភិវឌ្ឍន៍ស្របតាមចលនាយុវជន និងកីឡា ដែលសម្តេចតេជោ បានចុះហត្ថលខាលើកិច្ចសហការរវាងចិន និងកម្ពុជា នៅពេលទស្សនៈកិច្ចផ្លូវរដ្ឋ របស់សម្តេចតេជោ កាលពីពេលថ្មីៗនេះផងដែរ។នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក។

ការហ្វឺកហាត់អប់រំកាយនិងកីឡា គឺជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងមូលដ្ឋានសម្រាប់ទាំងអស់គ្នា។ ជាទូទៅ ការអប់រំកាយ និងកីឡាជាធាតុសំខាន់នៃការអប់រំពេញមួយជីវិតនៅក្នុងប្រព័ន្ធអប់រំ។ ការអប់រំកាយ និងកីឡាធានាអភិវឌ្ឍនិងរក្សាការពារកម្លាំងកាយ បញ្ញា ស្មារតី និងសីលធម៌របស់មនុស្សលោក។

ព្រះរាជាណាចក្រកម្ពុជាយកចិត្តទុកដាក់ដល់វិស័យអប់រំកាយនិងកីឡា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប។

រាជរដ្ឋាភិបាលរៀបចំអោយមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់ លំហាត់ប្រាណនិងកីឡា ដើម្បីទ្រទ្រង់សុខភាពនិងសុខុមាលភាពប្រជាជនទាំងផ្លូវកាយទាំងផ្លូវចិត្ត។

គោលនយោបាយជាតិនេះមានគោលបំណងលើកកម្ពស់សិទ្ធិ ឱកាស និងបណ្តុះវប្បធម៌អប់រំកាយនិងកីឡា ដល់ប្រជាជនគ្រប់រូប។

ក្នុង គោលដៅអភិវឌ្ឍកីឡាសម្រាប់ទាំងអស់គ្នា ,  អភិវឌ្ឍវិស័យអប់រំកាយនិងកីឡា នៅគ្រឹះស្ថានសិក្សា និងសហគមន៍ , អភិរក្សនិងអភិវឌ្ឍកីឡាគ្រប់ប្រភេទ , អភិវឌ្ឍកីឡាកម្រិតខ្ពស់  ,អភិវឌ្ឍឧស្សាហកម្ម កីឡា៕