លេបគ្រាប់ស្លែង ព្យាបាលរមាស់ប្រចាំ កាយ រហូតដល់ស្លាប់ នៅមុខខ្ទមចាំចំការ

ក្រចេះ ៖ បុរសម្នាក់ដោយសារចង់ព្យា បាលបំបាត់ជំងឺរមាស់ប្រចាំកាយរបស់ខ្លួន បានយកគ្រាប់ស្លែង ទៅលេប ប៉ុន្ដែមិនត្រឹម តែជួយធូរស្រាល ផ្ទុយទៅវិញដូចលេបបញ្ចប់ ជីវិតរបស់ខ្លួនតែម្ដង ។

សពជនរងគ្រោះ ត្រូវបានសាច់ញាតិប្រទះ ឃើញ ស្លាប់ដេកផ្កាប់មុខនៅខ្ទមចាំចំការ របស់ខ្លួន ស្ថិតនៅខាងក្រោយភូមិបឹង លាច ៥គីឡូម៉ែត្រ ឃុំព្រែកប្រសប់ ស្រុកព្រែក ប្រសប់ ខេត្ដក្រចេះ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុខ និន អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង លើ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចកាលពី វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ជនរងគ្រោះបាន ប្រាប់ទៅប្អូនប្រុស របស់ខ្លួន ឈ្មោះសុខ ឌឿន អាយុ២២ឆ្នាំថា ទៅមើលអញផង អញលេបគ្រាប់ស្លែង បើ មិនស្លាប់ ក៏មូសខាំងាប់ដែរ គឺលេបព្យាបាល ជំងឺរមាស់ប្រចាំកាយ ។ ក្រោយពីចេញពីផ្ទះ ទៅខ្ទមចំការ នៅខាងក្រោយភូមិរបស់ខ្លួន តាំងពីថ្ងៃនោះមក គេមិនបានឃើញជនរង គ្រោះ ត្រឡប់ទៅវិញឡើយ លុះដល់ថ្ងៃទី៦ ខែវិច្ឆិកា វេលាម៉ោង៧ព្រឹកក៏មានការសង្ស័យ ទើបសាច់ញាតិនិងបងប្អូន បាននាំគ្នាទៅ មើល ក៏ប្រទះឃើញជនរងគ្រោះ ស្លាប់បាត់ទៅ ហើយ ។

ក្រោយការធ្វើកោសល្យវិច័យទៅលើសព ជនរងគ្រោះរួចមក សមត្ថកិច្ចអះអាងថា គឺ ជាអំពើអត្ដឃាត មិនមែនជាអំពើឃាតកម្ម នោះឡើយ ដោយនៅលើសពជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់ សម្គាល់នោះទេ។

ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ច បានប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី ។

លេបគ្រាប់ស្លែង ព្យាបាលរមាស់ប្រចាំ កាយ រហូតដល់ស្លាប់ នៅមុខខ្ទមចាំចំការ