យោធាកម្ពុជា-ចិន សន្យាបន្តពង្រឹង កិច្ចសហប្រតិបត្តិការ និងបំពេញបន្ថែម នូវអ្វីដែលនៅខ្វះចន្លោះ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សា ការងាររវាង ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ ជាមួយលោក នាយឧត្តមសេនីយ៍ Chang Wanquan រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទំាងពីរ បានសន្យា បន្តពង្រឹង កិច្ចសហប្រតិបត្តិការគ្នា ទៅវិញទៅមក ហើយភាគីចិននឹងបន្តបំពេញ បន្ថែមចំពោះចន្លោះខ្វះខាត នៃ ជំនួយដែលបានជួយ មកកម្ពុជាកន្លងមក។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ បានមានប្រសាសន៍ ក្រោយជំនួបនោះថា ការពិភាក្សាគ្នាមាន លទ្ធផល យ៉ាងល្អប្រសើរជាពិសេស ដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន មកលើកនេះ ច្បាស់ណាស់នាំមកនៅអ្វីៗដែលកន្លងមក មានការសហប្រតិបត្តិការគ្នាជាបន្តបន្ទាប់នោះ គឺកាន់តែ បញ្ជាក់អះអាងថែមទៀត នូវរាល់កិច្ចសហប្រតិបត្តិការទំាងនោះថាមានបញ្ហាអ្វី ដែលសេសសល់ខ្វះខាតដើម្បី បំពេញឲ្យកាន់តែពេញលិញថែម នេះគឺជាចំណុចសំខាន់។

ឧបនាយករដ្ឋ ទៀ បាញ់ បានមានប្រសាសន៍បន្ថែមទៀតថា ភាគីទំាងពីរក៏បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង មួយចំនួនផងដែរ ដូចជាកិច្ចសហប្រតិបត្តិការដើម្បីបំពេញបន្ថែមមួយផ្នែកសម្រាប់ខាងផ្នែកវិទ្យុទាក់ទង ក្នុងកងទ័ព ធ្វើឲ្យវិស័យទូរគមនាគមន៍នៅក្នុងកងទ័ពនេះមានភាពរីកចំរើនមួយជំហានទៀត មានន័យថា មានហេតុការណ៍ អ្វីនៅ ត្រង់ណាគឺយើងដឹង។

រដ្ឋមន្រ្តីការពារជាទិកម្ពុជា បានបញ្ជាក់បន្ថែមផងដែរ ចំពោះប្រព័ន្ធការពារអាកាសដែលភាគីចិន បានជួយមកកម្ពុជា កន្លងមកថា “ប្រព័ន្ធការពារអាកាសដែលចិនបានជួយមកកម្ពុជា គឺមានហើយ ប៉ុន្តែនៅមិនទាន់ជាទីពេញចិត្ត វានៅ សល់ចន្លោះ ខ្វះខាតខ្លះ ដូច្នេះយើងត្រូវបំពេញបន្ថែមឲ្យប្រសិទ្ធិភាពកាន់តែខ្ពស់ ឲ្យការការពារនេះមាន រង្វល់ ចម្ងាយកាន់តែឆ្ងាយឡើង មិនមែនមានត្រឹមតែលីលើស្មា ហើយប្រើពួកទាបៗ ល្បឿនយឺតនោះទេ គឺឈានដល់ ការបំពាក់បំពេញបន្ថែម ដល់ធុនដែលបាញ់ឆ្ងាយ ហើយលឿនៗមិនអាចគេចបាននោះទេ នេះគឺអ្វីដែលយើង ចង់បាន”។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ទៀតថា សំភារៈដែលជាជំនួយរបស់ចិន គឺដើម្បីជួយពង្រឹងមួយផ្នែកណា ដល់វិស័យការពារជាតិរបស់កម្ពុជា ហើយសំខាន់បំផុតខាងផ្នែកហ្វឹកហ្វឺន ក៏ដូចជាខាងផ្នែកជួយរៀបចំមូលដ្ឋាន ឬហៅថាហេដ្ឋារចនាសម្ព័ន្ធរបស់កងទ័ព ដូចជាសាលា គ្រឿងឧបទេសសំរាប់សិក្សា រហូតដល់ការរៀបចំរោងជាង រោងរៀបចំជួសជុលសំភារៈអាវុធយុទ្ធភ័ណ្ឌមូយចំនួនថែមទៀត។ លោកបន្តទៀតថា កម្ពុជាតម្រូវការឲ្យមាន ការ ហ្វឹកហ្វឺនបច្ចេកទេស ឬក៏ការរៀបចំបច្ចេកវិទ្យាថ្មីៗ និងការវិវឌ្ឍមកថ្មីៗនេះ គឺយើងត្រូវតែបំពេញវា មុននិងគ្រឿង បំពាក់ត្រូវបានប្រើប្រាស់វាតោងតែត្រូវការហ្វឹកហាត់ ហ្វឹកហ្វឺន រៀនសូត្រអំពីការប្រើប្រាស់របស់វាផងដែរ អ្វីដែល យើងខ្វះយើងត្រូវទៅរៀន ឬក៏ទៅសិក្សា ព្រោះថាគ្រឿងសំភារៈបច្ចេកទេសខ្លះវាវិវឌ្ឍទៅមុខជានិច្ច វាមិនមែននៅ ហ្នឹង ថ្កល់ ហើយរបស់មួយចំនួន វាចាស់ក៏ត្រូវតែទៅសិក្សាថាតើ កែលំអវារបៀបណា នេះជាវិធីបំពេញបន្លែម៕