ឈ្មោះ ឡេង ចាន់មុន្នី មេការក្រុមហ៊ុន យូនីហ្គ្រីន មានអំណាចប្រមូលទិញនិងស្តុកឈើខុសច្បាប់ដែលកាប់បំផ្លាញ តាមព្រៃសហគមន៍ គ្មានអ្នកណាហ៊ានក្អក

ខេត្តមណ្ឌលគិរី ៖ប្រជាពលរដ្ឋរស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យ ដឹង ថា គេបានឃើញលោក ឡេង ចាន់មុន្នី ដែលជាមេឈ្មួញរកស៊ី ដឹកជញ្ជូន ឈើដុះស្លែដែលបានប្រើស្បែកជាមេការក្រុមហ៊ុន យូនីហ្គ្រីន ចាត់ចែងបរិវារ អោយកែនប្រជាពលរដ្ឋចុះកាប់ ឈើ តាមព្រៃសហគមន៍ខុសច្បាប់ និង បានឈរជើងចាំទិញឈើ ខុសច្បាប់ គ្រប់ប្រភេទ នៅស្រុកកោះញែកហើយស្តុកទុកនៅទីតាំងរបស់ក្រុមហ៊ុនយូនី ហ្គ្រីន ស្ថិតក្នុងភូមិអូយ៉េស ឃុំស្រែសង្គម ស្រុកកោះញែកដើម្បីដឹកបន្ត តាម រថយន្តទៅលក់នៅប្រទេសវៀតណាមដែលឆ្កងកាត់ស្រុកលំផាត់ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ខេត្តរតនគីរី យ៉ាងអនាធិបតេយ្យបំផុត។

ប្រជាពលរដ្ឋបានឲ្យដឹងបន្តថា មួយថ្ងៃៗគេឃើញ រណារយន្តត្រង់សឺន័រ រាប់រយ គ្រឿងត្រូវបានគេប្រើប្រាស់ក្នុងសកម្មភាពកាប់បំផ្លាញព្រៃឈើតាមព្រៃសហគម ខុសច្បាប់ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយឈើទាំងនោះ ត្រូវបានគេ ដឹកចេញយកមកលក់ឲ្យក្រុមលោក ឡេង ចាន់មុន្នី ដែលឈរចាំទិញនៅទីតាំង ក្រុមហ៊ុន យូនីហ្គ្រីន ។

គួរបញ្ជាក់ថា លោក ឡេង ចាន់មុន្នី បានរកស៊ីប្រមូលទិញឈើ ក្រៅក្រុមហ៊ុន ដែលបានមកពីការកាប់បំផ្លាញ តាមព្រៃសហគមន៍យូរឆ្នាំមកហើយ។ ឈើខុស ច្បាប់គ្រប់ប្រភេទរាប់ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃៗ ត្រូវបានលោក ឡេង ចាន់មុន្នី ទិញនិងស្តុកទុក ក្នុងទីតាំងក្រុមហ៊ុន យូនីហ្គ្រីន បន្ទាប់មកគេដឹកតាមរថយន្ត ទៅកាន់ប្រទេសវៀតណាម ជារៀងរាល់យប់ មិនដែលលោះ ពេលនោះឡើយ។
ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថារឿងដែលលោក ឡេង ចាន់មុន្នី មេការ ក្រុមហ៊ុន យូនីហ្គ្រីន កំពុងសម្រុកដឹកជញ្ជូនឈើ ទាំងថ្ងៃទាំងយប់ ធ្វើជាចំហរ គ្មានអ្វីលាក់បាំងនោះទេហើយជាញឹកញយពួកគេបានចេញមុខកាងឬស៊ីឈ្នួល ដឹកឈើ អោយឈ្មួញតូចតាចផ្សេងៗទៀត បានដោយរលូនបើទោះបី ជាគ្មាន ប៉េសេ ក៍ដោយ គ្មាននរណាហ៊ានប៉ះពាល់ទេ ក៏ព្រោះតែមន្ត្រីធំៗនិងសមត្ថកិច្ច ពាក់ព័ន្ធតាមដងផ្លូវសុទ្ធតែទទួលបានរបបជាលុយកាក់ជាប់ជាប្រចាំជាពិសេស គឺលោក ឈួន សិរីវឌ្ឍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី មិនដឹងលាបាតដៃទទួលប្រាក់ ពី ឈ្មួញប៉ុន្មាននោះទេទើបឈ្មួញហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមិនមានការកោត ខ្លាចច្បាប់សូម្បីតែបន្តិច ។

គេចង់ឃើញ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោក អ៊ុក រ៉ាប៊ុន ពិនិត្យមើលភាពអនាធិបតេយ្យនៃការកាប់បំផ្លាញឈើប្រណីតខុសច្បាប់ក្នុងដែនជម្រកព្រៃការពារក៏ដូចជាការដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំ ក្នុងតំបន់ការពារនៅតាមសហគមន៍ចន្លោះភូមិសាស្ត្រស្រុកកោះញែកដែលឈ្មួញ ឈ្មោះ ឡេង ចាន់មុន្នី មេការក្រុមហ៊ុន យូនីហ្គ្រីន សកម្មបំផុតក្នុងការប្រមូល ពលរដ្ឋឲ្យចូលទៅកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនិងមានការប្រើប្រាស់ រថយន្តច្នៃមិនតិចជាង១០គ្រឿង សម្រាប់ដឹកជញ្ជូនឈើចេញ ពីព្រៃដោយ យក ឈ្មោះក្រុមហ៊ុន យូនីហ្គ្រីន មកធ្វើជាសំអាងបិទបាំងទង្វើជួញដូរឈើមិនប្រក្រតី របស់ខ្លួន ដើម្បីបន្តដឹកជញ្ជូន យកទៅលក់ចែកចាយ នៅស្រុកយួនឡើងវិញជា បន្ទាន់ព្រោះសកម្មភាពនេះកំពុងធ្វើឲ្យបទបញ្ជា របស់សម្តេចហ៊ុន សែន ក្នុង ការបង្ការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់អស់ប្រសិទ្ធភាពក្នុងការអនុវត្តន៍៕                                         ដោយ អ. ភិរុន

ឈ្មោះ ឡេង ចាន់មុន្នី មេការក្រុមហ៊ុន យូនីហ្គ្រីន មានអំណាចប្រមូលទិញនិងស្តុកឈើខុសច្បាប់ដែលកាប់បំផ្លាញ តាមព្រៃសហគមន៍ គ្មានអ្នកណាហ៊ានក្អក ឈ្មោះ ឡេង ចាន់មុន្នី មេការក្រុមហ៊ុន យូនីហ្គ្រីន មានអំណាចប្រមូលទិញនិងស្តុកឈើខុសច្បាប់ដែលកាប់បំផ្លាញ តាមព្រៃសហគមន៍ គ្មានអ្នកណាហ៊ានក្អក ឈ្មោះ ឡេង ចាន់មុន្នី មេការក្រុមហ៊ុន យូនីហ្គ្រីន មានអំណាចប្រមូលទិញនិងស្តុកឈើខុសច្បាប់ដែលកាប់បំផ្លាញ តាមព្រៃសហគមន៍ គ្មានអ្នកណាហ៊ានក្អក