កម្មការិនី​ម្នាក់​ស្លាប់​និង​១៦​នាក់​ទៀត​សន្លប់​នៅ​ព្រៃវែង

កម្មការិនី​ម្នាក់​បាន​ស្លាប់ និង ៦​នាក់​ទៀត បាន​ដួល​សន្លប់​នៅ​រោងចក្រ សម្បត្តិ ត្រេឌីង ស្ថិត​ក្នុង​ស្រុក​ស្វាយអន្ទរ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា នេះ មាន​កម្មករ​ចំនួន ១០​នាក់​ទៀត​បន្ត​ដួល​សន្លប់​ដែរ។

ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ព្រៃវែង លោក អ៊ុង  ចាន់ធឿន អះអាង​ថា មូលហេតុ​ដែល​កម្មករ​ស្លាប់ និង​ដួល​សន្លប់​ជា​បន្តបន្ទាប់​នេះ គឺ​ដោយសារ​ពុល​ថ្នាំ​សាច់​ក្រណាត់​ហើយ​បណ្ដាល​ឲ្យ​ថប់​ដង្ហើម​តែម្ដង។ លោក​អះអាង​ថា មក​ទល់​ពេល​នេះ កម្មករ​ទាំង​នោះ​នៅ​មាន​អាការៈ​ខ្សោយ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន និង​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ដោយ​មិន​ទាន់​អនុញ្ញាត​អោយ​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ឡើយ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។