ប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow កំពុងដាក់អោយអាប់ដែត ក្នុងប្រទេសកូរ៉េខាងត្បូងហើយ

ប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow កំពុងដាក់អោយអាប់ដែត ក្នុងប្រទេសកូរ៉េខាងត្បូងហើយ

ក្រុមហ៊ុន LG បានដាក់អោយអាប់ដែតនូវ Version ថ្មីចុងក្រោយបង្អស់គឺ Android 6.0 Marshmallow ទៅលើស្មាតហ្វូន LG G4 របស់ខ្លួននៅក្នុងប្រទេសប៉ូឡូញ កាលពី​ខែមុនរួចមកហើយ ។ ប្រទេសប៉ូឡូញគឺមិនមែនជាទីផ្សារពិសេសរបស់ក្រុមហ៊ុនខ្លួនឡើយ ដូច្នេះហើយការដាក់ចេញអោយអាប់ដែត Version កាលពីពីការមុន គឺផ្តោតសំខាន់ទៅលើការធ្វើតេស្តលើ Version ថ្មីនេះ ។ ហើយជាមួយនឹង Version Android 6.0 ថ្មីនេះ ឥឡូវកំពុងដាក់អោយអាប់ដែត នៅក្នុងតំបន់ដែលសំខាន់មួយតួយ៉ាងគឺ ប្រទេសកូរ៉េខាងត្បូងនេះឯង ។ ក្រុមហ៊ុន LG មិនបានប្រឈមមុខនឹងបញ្ហាចម្បងណាមួយទេ ក្នុងកំឡុងពេលនៃការដាក់អោយអាប់ដែតនូវ Version ថ្មីនេះ នៅក្នុងប្រទេសនៃទ្វីបអឺរ៉ុបនោះ ។ សំរាប់នៅប្រទេសកូរ៉េខាងត្បូង ស្មាតហ្វូន G4 ម៉ូដែលលេខ LG-F500K, LG-F500L និង LG-F500S កំពុងតែទទួលបានការអាប់ដែតនាពេលថ្មីៗនេះ ដែល Version ថ្មីនេះនាំមកជាមួយនូវមុខងារថ្មីៗដូចជា Doze mode ដែលជួយសន្សំសំចៃថាមពលថ្ម អោយប្រើប្រាស់បានកាន់តែយូរ, ការគ្រប់គ្រងទៅលើសិទ្ធនៃប្រើប្រាស់ បានកាន់តែល្អជាង Version មុន, គាំទ្រជាមួយនឹងមេម៉ូរីកាតដែមានទំហំធំៗ រួមទាំងមុខងារល្អៗ និងមានប្រយោជន៍ជាច្រើនទៀត ហើយសំរាប់ Version ថ្មីនេះ កម្មវិធីពីរត្រូវបានប្តូរឈ្មោះផងដែរ គឺ Q + ទៅជា Memo Capture + និង Bridge ទៅជា AirDevice វិញ ។ គេមិនទាន់ដឹងថា ការដាក់អោយអាប់ដែត Version ថ្មីនេះ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសណាបន្ទាប់នោះទេ ។

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow កំពុងដាក់អោយអាប់ដែត ក្នុងប្រទេសកូរ៉េខាងត្បូងហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow កំពុងដាក់អោយអាប់ដែត ក្នុងប្រទេសកូរ៉េខាងត្បូងហើយ

ចុះថ្ងៃទី 06 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 01:15 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

ប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow កំពុងដាក់អោយអាប់ដែត ក្នុងប្រទេសកូរ៉េខាងត្បូងហើយ
ប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow កំពុងដាក់អោយអាប់ដែត ក្នុងប្រទេសកូរ៉េខាងត្បូងហើយ