ក្រ​​សួង​​សម្រេច​​ឲ្យ​​រុះ​​រើ​​សំ​​ណង់​​របស់​​ក្រុម​​ហ៊ុន​​ ណា​​ហ្គា​​វើល

ភ្នំពេញ៖ ក្រ​សួង​រៀប​ចំ​ដែន​ដី នគ​រូប​នី​យក​ម្ម​និង​សំ​ណង់ និង​សា​លា​រាជ​ធា​នី​ភ្នំ​ពេញ​ បាន​សម្រេច​ឲ្យ​ផ្អាក​សំ​ណង់​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល និង​រុះ​រើ​ជា​បន្ទាន់ ដោយ​ថា​ការ​សាង​សង់​នេះ​ខុស​ពី​ច្បាប់​អនុ​ញ្ញាត ។ លោក​ អ៊ឹម ឈុន​លឹម រដ្ឋ​ម​ន្រ្តីក្រ​សួង​រៀប​ចំ​ដែន​ដី និង​លោក ប៉ា សុជាវង្ស អភិ​បាល​រាជ​ធា​នី​ភ្នំ​ពេញ​ បាន​ប្រ​ជុំ​បន្ទាន់​មួយ​ពាក់​ព័ន្ធ​នឹង​សំ​ណង់​ណា​ហ្គា​វើល កាល​ពី​ថ្ងៃ ​ព្រ​ហស្បតិ៍ បន្ទាប់​ពី​ការ​បញ្ជា​របស់​លោក​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ឲ្យ​ត្រួត​ពិ​និត្យ​ឡើង​វិញ ។ ក្រ​សួង​ដែន​ដី​បាន​បង្ហោះ​ព័ត៌​មាន​តាម​ហ្វេស​ប៊ុក​របស់​ក្រ​សួង​ថា ណា​ហ្គា​វើល​ បាន​សាង​សង់​សំ​ណង់​ខុស​ពី​ច្បាប់​អនុ​ញ្ញាត​របស់​ក្រ​សួង ។ ក្រោយ​ពី​កិច្ច​ប្រ​ជុំ​ជា​មួយ​មន្រ្តី​ពាក់​ព័ន្ធ​ ក្រ​សួង​ចេញ​លិ​ខិត​ឲ្យ​ផ្អាក​សំ​ណង់ និង​ រុះ​រើ​សំ​ណង់​ដែល​សង់​បាន​សង់​ហើយ ។ ក្រ​សួង​បន្ត​ថា​ក្រុម​ជាង​នឹង​រុះ​រើ​ដោយ​ខ្លួន​ឯង ចាប់​ពី​ថ្ងៃ​ទី ០៦ ខែ វិច្ឆិកា ដោយ​រុះ​ដំ​បូល​មុខ​ពុទ្ធ​សាស​ន​បណ្ឌិត​មុន ។ វិ​ធាន​ការ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ បាន​ចុះ​ទៅ​ពិ​និត្យ​មើល​សំ​ណង់​ក្រុម​ហ៊ុន​ ណា​ហ្គា​វើល និង​ណែ​នាំ​ឲ្យ​អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ពិ​ភា​ក្សា​ចាត់​វិ​ធា​ន​ការ​កែល​ម្អ​ឡើង​វិ​ញ​នូវ​សំ​ណង់​អគា​រ ដោយ​លើក​ឡើង​ថា​ប៉ះ​ពាល់​ដល់​សោ​ភ័ណ​ភាព​រាជ​ធា​នី ។ ក្រុម​ហ៊ុន​ណា​ហ្គា​កំពុ​ង​ដំ​ណើរ​ការ​សាង​សង់​ផ្លូវ​ណា​ហ្គា ២ ដែល​ធ្វើ​ឲ្យ​វិ​ទ្យា​ស្ថាន​ពុទ្ធ​សាស​ន​បណ្ឌិ​ត្យ​ស្ថិត​នៅ​ចំ​កណ្ដាល​ ណាហ្គា និង […]