ទាហានថៃ បាញ់ពលរដ្ឋខ្មែរ២នាក់ លួចឆ្លងដែនកាប់ ឈើក្រញូង រងរបួសធ្ងន់

បន្ទាយមានជ័យ៖ បើតាមប្រភពព័ត៌មាន ពីយោធាមិនបញ្ចេញឈ្មោះ បានប្រាប់ថា ប្រជាពលរដ្ឋខ្មែរ២នាក់ ត្រូវ នគរបាលថៃបាញ់ម្នាក់ រងរបួសជើងស្តាំ និងម្នាក់ទៀតរងរបួស ជើងឆ្វេងហើយនឹងដៃស្តាំ ដោយសារលួចឆ្លងដែន ទៅកាប់ឈើក្រញូង នៅប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១រសៀល កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ប៉ោយតាសក់ ខាងលិច បានប្រវែង៤គីឡូម៉ែត្រ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុខភូមិបុស្សថ្លាន់ ស្រុកប៊ូឆេត ខេត្តសូរិន ប្រទេសថៃ បណ្តាលឲ្យរងរបួស។

ចំណែកជនរងគ្រោះទី១-ឈ្មោះ កាក់ សំដី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង រងបួសជើងឆ្វេង ២-ឈ្មោះ ដូន វី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងរបួសជើង ស្តាំនឹងដៃស្តាំ។ បច្ចុប្បន្នជនរងគ្រោះ សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកអន្លង់វែង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចថៃ បាញ់ប្រហារមកលើពលរដ្ឋកម្ពុជា ពេលឆ្លងដែន ខុសច្បាប់ ទៅកាប់ឈើក្រញូង បើទោះបីជាកម្ពុជា-ថៃ បានជួបប្រជុំនិងសុំការ យោគយល់គ្នាឲ្យបញ្ចប់ការ ធ្វើទារុណកម្ម និង បាញ់សម្លាប់ក៏ដោយ។

អាជ្ញាធរពាក់ព័ន្ធគួរមានវិធានការ ដោះស្រាយចំពោះរឿងនេះផង ពេលនេះបាញ់រងរបួសលើក ក្រោយប្រហែលជា សម្លាប់ ជាបន្តបន្ទាប់ទៀតក៏មិនដឹង៕

ទាហានថៃ បាញ់ពលរដ្ឋខ្មែរ២នាក់ លួចឆ្លងដែនកាប់ ឈើក្រញូង រងរបួសធ្ងន់
ទាហានថៃ បាញ់ពលរដ្ឋខ្មែរ២នាក់ លួចឆ្លងដែនកាប់ ឈើក្រញូង រងរបួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត