កងរាជអាវុធហត្ថ​បង្ក្រាប​សំបុក​គ្រឿងញៀន​នៅ​ក្រុង​ច្បារ​មនដកហូត​​​ថ្នាំ​ញៀនមួយ​ចំនួន

ខេត្ត​កំពង់​ស្ពឺ ៖ មនុស្ស​ប្រុស​ស្រី​៤​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ក្រុម​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​​​បង្ក្រាប ​និង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​០១​យប់ ​ថ្ងៃ​ទី​០៦ ​វិច្ឆិកា​ ​​២០១៥ ​នៅផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​លើក ​សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​។ ​ជនសង្ស័យ​ត្រូវ​បាន​ស្គាល់​​១-ឈ្មោះ​លឹ​ម ​អៀង​ហ៊ុយ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រ​ស់មាន​ទីលំនៅ​ភូមិ​ស្នោរ​ទី​២ ​សង្កាត់​រកា​ធំ ​ក្រុង​ច្បារមន​ ​២-​ឈ្មោះ​សុះ​ សាក់​កា​ណា​ ភេទ​ប្រុស​ មាន​ទីលំនៅ​ភូមិ​ពាណិជ្ជកម្ម​ សង្កាត់​រកា​ធំ ​ក្រុង​ច្បារមន ​​៣-​ឈ្មោះ​ហេង​ សុ​ផានិត​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ និង​៤-ឈ្មោះ​ស្រូ​ លាង​អ៊ី​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ស្រុក​កំណើត​នៅ​ភូមិ​-​ឃុំ​ព្រែក​អំបិល ​ស្រុក​ស្អាង​ ​។

ក្រុម​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ចបង្ក្រាប ​ខ​ណៈ​ដែ​ល​ពួក​គេ​កំពុង​ចរាចរ​ណ៍​ថ្នាំ​ញៀន​នៅ​ចំណុច​ខាងលើ​។​ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ​ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​ អ៊ូ​ ផាត​ បាន​ដឹកនាំ​កម្លាំង​កង​រាជអាវុធហត្ថ​ចុះ​ទៅ​ឆែកឆេរ​កន្លែង​ក្រុម​ជនសង្ស័យ​ស្នាក់​នៅ​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់​ធំ ​និង​៨​កញ្ចប់​តូច​ ព្រមទាំង​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង ​និង​លុយ​មួយ​ចំនួន​ទៀត​៕