គ្រាន់តែ​រយៈពេលជាងមួយខែ​ពលករខ្មែរ​នៅថៃស្លាប់២៤នាក់

ខេត្តបន្ទាយមានជ័យ៖​ គិតចាប់តំាងពីថ្ងៃទី០៣ ​តុលា ដល់ថ្ងៃទី០៥​ វិច្ឆិកា ២០១៥ ​ពលករខ្មែរដែល​បម្រើការងារនៅក្នុងប្រទេសថៃ​ ​ហើយបានជួបឧបទ្ទវហេតុផ្សេងៗ​ដូចជា​គ្រោះថ្នាក់ចរាចរណ៍​ ធ្លាក់ពីលើអគារ​ ឃាតកម្ម ​និងខ្យល់គបានស្លាប់២៤នាក់​ ​និងត្រូវបានភាគីថៃបញ្ជូនមកឲ្យអាជ្ញាធរ ​និងសាច់ញាតិតាមច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ។

នេះបើយោង​តាមការបញ្ជាក់ឲ្យដឹង​ពីមន្រ្តីទំនាក់ទំនង​ព្រំដែនកម្ពុជា-ថៃ ​ប្រចំាច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕