​សភា​ចាត់តាំង​តំណាង​៣​រូប​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ CNRP ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ថៃ

​រាជធានី​ភ្នំពេញ​៖​ប្រធានរដ្ឋសភា​សម្តេច​ពញា​ចក្រី ហេង សំរិន បាន​ចាត់តាំង​ជា​តំណាង​គណៈប្រតិភូ​រដ្ឋសភា​៣​រូប​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សារ​ថៃទី​ក្រុង​បាងកក ប្រទេស​ថៃ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ចុះ​ថ្ងៃទី ០៥​វិច្ឆិកា​បាន​ឲ្យ​ដឹងថា គណៈប្រតិភូ​នោះ​ដឹកនាំ​ដោយ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ដែលជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​។ ក្នុងនោះ​គណៈប្រតិភូ អមដំណើរ​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​នៃ​គណ​ប​ក្យ​សង្គ្រោះ​ជាតិ និង​លោកជំទាវ បាន ស្រីមុំ​។ សូន​អាន​ខ្លឹមសារ​ដូចខាងក្រោម​៖

​សភា​ចាត់តាំង​តំណាង​៣​រូប​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ CNRP ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ថៃ
​សភា​ចាត់តាំង​តំណាង​៣​រូប​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ CNRP ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ថៃ