ចាំ​អង្កាល់​ទៀត តម្លើង Springtomize 3 សម្រាប់ iOS 9 ឥឡូវ​​នេះ!! Tweak ដែល​​អាច​​កែ​ច្នៃ​​មុខ​មាត់ iPhone របស់​អ្នក​ស្ទើរ​គ្រប់​ទីកន្លែង

ដំណឹងល្អសម្រាប់មិត្តអ្នកអាន ដែល​ស្រលាញ់​ចូល​ចិត្ត​លេង​ស្តាយ​លើ ស្មាត​ហ្វូន ជា​ពិសេស​អ្នក​ដែល​តែង​តែ​គាំទ្រ Tweak Springtomize 3 តែ​ម្តង។ គួរ​បញ្ចាក់​ផង​ដែរថា Springtomize 3 គឺជា Tweak ល្បីល្បាយមួយសម្រាប់លេងស្តាយ និង​ កែច្នៃ iPhone របស់អ្នកស្ទើរគ្រប់ទីកន្លែង តាមអ្វីដែលអ្នកចង់​បាន។

ចាំ​អង្កាល់​ទៀត តម្លើង Springtomize 3 សម្រាប់ iOS 9 ឥឡូវ​​នេះ!! Tweak ដែល​​អាច​​កែ​ច្នៃ​​មុខ​មាត់ iPhone របស់​អ្នក​ស្ទើរ​គ្រប់​ទីកន្លែង

ថ្វីត្បិតតែ Springtomize 3 ដែលចេញជាផ្លូវការវាមិនទាន់ Update ក៏ពិតមែនតែ កាលពីព្រឹកមិញនេះ វាបានចេញកំណែទម្រង់ថ្មី មកពីប្រភព Cydia.vn សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 9 ហេតុដូច្នេះ​ហើយ​ទើប​ក្រុមការងារ ខេមបូរីផត សាកល្បងធ្វើការ តេស្តឃើញថា វាដំណើរការមែន។ Springtomize 3 សម្រាប់​ប្រព័ន្ធប្រតិបត្តិការ​ iOS 9 មិនមានអ្វីខុសពី ប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើយ​ វានៅតែរក្សា​មុខងារ​ដដែល។

គួរបញ្ចាក់ផងដែរថា Springtomize 3 ដែលស្ថិតនៅ Source ផ្សេងៗ វាអាចដំណើរការលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9 ក៏ពិតមែន តែវាមិនដំណើរការរលូនឡើយ វានៅតែមានបញ្ហាគាំងៗ អាចធ្វើអោយ​ឧបករណ៍មួយចំនួនជាប់ រូបផ្លែប៉ោម តែសម្រាប់ Springtomize 3 សម្រាប់ iOS 9 ដែល ខេមបូ បង្ហាញនេះ វាពិតជាដើរយ៉ាងរលូន មិនមានបញ្ហាអ្វីចោទឡើយ។

បញ្ចាក់៖ មុននឹងសម្រេចចិត្តធ្វើការតម្លើង សូមមេត្តាអានអត្ថបទ ខេមបូ អោយបានច្បាស់លាស់ និង តាម​លំដាប់​លំដោយជាមុនសិន ជៀសវាងមានបញ្ហាផ្សេងៗ ក្រុមការងារ ខេមបូ មិនទទួលខុសត្រូវឡើយ សម្រាប់មិត្តអ្នកអាន មិនបានធ្វើតាមការណែនាំត្រឹមត្រូវ។

តម្រូវការ

  • រាល់ឧបករណ៍ដំណើរការដោយ iOS 9 ដល់ iOS 9.0.2
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច

របៀបតម្លើង

  • ចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source http://cydia.vn
  • ប្រសិនបើអ្នកមាន Source នេះរួចរាល់ សូមធ្វើការ Refresh ជាមុនសិន
  • ក្រោយពេលដែលបន្ថែម Source ឬ Refresh រួចរាល់សូមធ្វើការស្វែងរក Springtomize 3 (iOS 7/8/9) និង ធ្វើការតម្លើង
  • ក្រោយពេលតម្លើងវារួចរាល់ សូម Respring ឧបករណ៍របស់អ្នក
  • ចូលទៅកាន់ Settings > Springtomize 3 > និងកំណត់មុខងារ ដែលអ្នកចង់បាន​
  • ក្រោយពេលកំណត់មុខងារណាមួយ រួចរាល់ សូមធ្វើការ Respring ជាមុនសិនដើម្បីអោយ​វា​ដំណើរការ

ចាំ​អង្កាល់​ទៀត តម្លើង Springtomize 3 សម្រាប់ iOS 9 ឥឡូវ​​នេះ!! Tweak ដែល​​អាច​​កែ​ច្នៃ​​មុខ​មាត់ iPhone របស់​អ្នក​ស្ទើរ​គ្រប់​ទីកន្លែង

ប្រសិនបើអ្នកមានចម្ងល់ ឬ មតិយោបល់ផ្សេងៗ លោកអ្នកអាច Comment នៅខាងក្រោមនេះបាន ក្រុម​ការងារ យើងខ្ញុំនឹងឆ្លើយតបអោយបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន!!! អ្នកអាចតាមដានពត៌មាន Tweak ថ្មី ឬ កំណែទម្រង់ថ្មី រួមទាំងពត៌មាន Jailbreak ពីក្រុមការងារ​ ខេមបូរីផត បាន យើងខ្ញុំនឹង​​ជម្រាប​ជូន​នៅពេលក្រោយៗទៀត។

  • ដោយ: Meng
  • 1:58 PM, 06 November
  • ប្រភព: Cydia.VN
  • Tag: ចំណេះដឹងទូទៅ