ឡូយ​មែន! ពេល​នេះ​អាច​បង្កើត 3D Touch ដោយ​ខ្លួន​ឯង​បាន​ហើយ!

ពិតជាអស្ចារ្យមែនទែន ដោយ​ពេល​នេះ លោក​អ្នក អាច​កំណត់​មុខ​ងារ 3D Touch ទៅ​លើ​កម្មវិធី ណា​មួយ ដែល​លោក​អ្នក ពេញ​ចិត្ត​បាន​ហើយ ដោយ​គ្រាន់​តែ តម្លើង Tweak មួយ​តែ​ប៉ុណ្ណោះ ហើយ Tweak នោះ​ដែរ​មានឈ្មោះថា “Traverse”។

ឡូយ​មែន! ពេល​នេះ​អាច​បង្កើត 3D Touch ដោយ​ខ្លួន​ឯង​បាន​ហើយ!

Traverse អាចតម្លើងបាន តែស្មាតហ្វូន ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS 9 និងបាន jailbreak មួយវិញទៀត វាដំណើរការបាន តែស្មាតហ្វូន iPhone 6s និង iPhone 6s Plus ដែល​មាន​ស្រាប់​នូវ​ បច្ចេកវិទ្យា 3D Touch តែប៉ុណ្ណោះ ចំពោះ ស្មាតហ្វូនក្រោមនេះ វាមិនដំណើរការឡើយ។ តែអ្នកក៏អាចតម្លើង Tweak 3D Touch ដទៃទៀត នៅលើស្មាតហ្វូនស៊េរីក្រោម iPhone 6s បានផងដែរ ដែលមាន ដូចជា Forcy, ReavealMenu ជាដើម។

ឡូយ​មែន! ពេល​នេះ​អាច​បង្កើត 3D Touch ដោយ​ខ្លួន​ឯង​បាន​ហើយ!

បកមកវិញ ជាមួយនឹង Tweak Traverse នេះដែរ មិនមាននៅក្នុង Source Bigboss ឡើយ ដូចនេះ ទាល់តែ លោកអ្នក Add Source មួយនេះសិន (cydia.bolencki13.com/repo) រួចហើយ សឹម​ធ្វើការ Search នោះនឹងឃើញ តែម្តង។

បន្ទាប់ពីតម្លើងរួច អ្នកអាចទស្សនាវីដេអូខាងក្រោមនេះ បានដើម្បីស្វែងយល់ពីរបៀបប្រើប្រាស់ របស់វា៖

បញ្ជាក់៖ Tweak នេះតម្លើង សម្រាប់តែ Developers ប្រើប្រាស់តែប៉ុណ្ណោះ ហើយមួយវិញទៀត បើ​សិន​ជា មានបញ្ហាណាមួយ កើតឡើងជាយថាហេតុនោះ យើងខ្ញុំមិនទទួល ខុសត្រូវឡើយ។

សរុបមកវិញ ដូចអ្វីដែលយើងខ្ញុំបាន បញ្ជាក់ពីខាងលើអញ្ចឹង គឺថាវា ដំណើរការបានតែ ស្មាតហ្វូន iPhone 6s និង iPhone 6s Plus តែប៉ុណ្ណោះ។ ណាមួយ Tweak មួយនេះបង្កើតឡើង ដោយសារតែ កម្មវិធី​មួយចំនួន នៅលើ iPhone 6s មិនមាន 3D Touch ផងដែរ។

  • ដោយ: Mai
  • 2:10 PM, 06 November
  • ប្រភព: Redmondpie
  • Tag: ចំណេះដឹងទូទៅ