អាហារ​ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​

អាហារ​ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​គួរតែ​ជ្រើសរើស​អាហារ​ឱ្យបាន​ត្រឹមត្រូវ ទើប​កូន​អាច​លូតលាស់​បានល្អ​នៅក្នុង​ផ្ទៃ​អ្នក ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក​ពី​អាហារ​មួយ​ចំនួន​ដែល​អ្នក​អាច​បរិភោគបាន​នៅ​ចន្លោះ​ពេល​មាន​ផ្ទៃពោះ​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

អាហារ​ចំបង និង​ពពួក​សណ្តែក​
អ្នក​អាច​បរិភោគ​អង្ករ​ធម្មតា អង្ករ​ខ្សាយ អង្ករ​សម្រូប ស្រូវ​សាលី អង្ករ​ខ្មៅ​សណ្តែក​ក​ក្រហម ដំឡូង​ផ្អែម និង​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែក​ផ្សេងៗ ព្រោះ​អាហារ​ទាំងនេះ​ជា​ប្រភព​នៃ​ពពួក​វីតាមីន​E និង​អាហារ​សរសៃ​។​

ពពួក​សាច់ ស៊ុត ពពួក​ទឹកដោះគោ​
អ្នក​អាច​បរិភោគ​សាច់​ជ្រូក​ដែល​គ្មាន​ខ្លាញ់​បាន សាច់គោ សាច់មាន់ សាច់​ពពែ សំបក​បង្គារ ពង​មាន់ ទឹកដោះគោ និង​ថ្លើម​សាច់​។​

បន្លែ​
អ្នក​អាច​បរិភោគ​បន្លែ​មួយ​ចំនួន​ដូចជា ៖ ប៉េង​ប៉ោះ ការ៉ុត សា​រ៉ា​យ ស្ពៃ​ស សាឡា​ត​។​

ផ្លែឈើ​
ពពួក​ផ្លែឈើ​អ្នក​អាច​បរិភោគ​ដូចជា ៖ ផ្លែ​ប៉ោម ស្ត្រ​ប៊ឺ​រី ក្រូច​ជាដើម វា​សុទ្ធតែ​ល្អ​ចំពោះ​សុខភាព​អ្នក និង​កូន​ដូចគ្នា​៕
 
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។